ខ្មែររាប់លានចូលវត្តធ្វើបុណ្យទេសកាលអ្នកស្លាប់

September 15, 2006


ទេសកាលបុណ្យធំដែលចាប់ផ្ដើមតាំងតែពីថ្ងៃសុក្រ គ្រប់គ្នាចូលវត្តធ្វើបុណ្យ ប្រគេនចង្ហាន់លោក រយៈ១៥ថ្ងៃ

អ្នកកាន់ពុទ្ធសាសនានៅក័ម្ពុជារាប់លាននាក់ កំពុងនៅក្នុងទេសកាលបុណ្យភ្ជុំបិណ្ឌ ដែលជាទេសកាលធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វបុរសដែលបានចែកឋានទៅ។ ដែលឆ្នាំនេះ បុណ្យភ្ជុំបិណ្ឌ ចាប់ផ្ដើមនៅថ្ងៃសុក្រ (៨ កញ្ញា) កន្លងមកនេះ ដែលមានវេលារយៈ១៥ថ្ងៃ។

រយៈពេលនេះប្រជាជនក័ម្ពុជា នឹងនាំគ្នាចូលវត្តយកចំណីអាហារប្រគេនព្រះសង្ឃ ដោយមានការជឿថា បើមិនទៅធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វបុរសទេ ក៏នឹងត្រូវវិញ្ញាណរបស់អ្នកស្លាប់នោះដាក់បណ្ដាសារពេញមួយឆ្នាំ។

ទៅធ្វើបុណ្យនៅវត្ត ចំនួនធំជាស្ត្រី គ្រប់គ្នាស្លៀកសំលៀកបំពាក់ប្រពៃណី ដែលមានសំពត់ កាន់ចានស្រាក់មានដាក់អាហារ ធូបទៀន ទៅថ្វាយព្រះសង្ឃនៅវត្ត ដោយមានពិធីប្រកបសាសនាផ្សេងៗ។

ក្រៅពីយកចំណីអាហារទៅវត្តហើយ អ្វីដែលមិនអាចខាតបាននោះនៅក្នុងទេសកាលនេះ គឺការធ្វើនំអន្សមពិសេសសម្រាប់ទេសកាលនេះ។ មានការជឿជាក់ថា ការយកចំណីអាហារថ្វាយព្រះសង្ឃច្រើនកាលណា គេទទួលបានផលមង្គលច្រើនកាលនោះ៕

Advertisements

ឡូម៉ា ប្រភេទផលិតផលមួយ ពេញនិយម ខែត្រក្រចេះ

September 15, 2006


ឡួម៉ាឥរវឌីដែលជួបនៅទន្លេមេគង្គ

អ្នកទេសចរជាច្រើនបានទៅខែត្រក្រចេះ ក្រៅពីបានទស្សនាភាពឆោមរបស់ត្រីឡូម៉ាឥរវឌី ដែលមាននៅក្នុងខែត្រនេះហើយ នៅអាចទិញវត្ថុអនុស្សាវរីយ៍ ជាឡូម៉ាផលិតផលមួយ ដែលមានភាពពេញនិយម ពេញៗដៃទៀតផង។

រដ្ឋាភិបាលក័ម្ពុជា បានដាក់ខែត្រអភិរក្សត្រីឡូម៉ា ក្នុងខែត្រក្រចេះ កាលពីឆ្នាំ១៩៩៦ ដែលបច្ចុប្បន្ន អាចឃើញត្រីប្រភេទនេះបាន នៅទន្លេនៅប្រទេសឥណ្ឌូនេស៊ី ទន្លេឥរវឌី នៅភូមា និងទន្លេមេគង្គ នៅក័ម្ពុជា ប៉ុណ្ណោះ។

លោក យុន សារិន ជាងចម្លាក់បាននិយាយថា គាត់បានយកថ្មពណ៌ប្រផេះ ឆ្លាក់ជារូបត្រីឡូម៉ា ហើយអ្នកភូមិមួយចំនួនទៀត បានឆ្លាក់ជាត្រីឡូម៉ាធ្វើពីឈើ ផងដែរ។

រាល់ថ្ងៃមានអ្នកទេសចរជាច្រើននាក់ចូលមកទស្សនាត្រីឡូម៉ា ហើយដែលរូបចម្លាក់ឡូម៉ា ដែលឆ្លាក់ដោយអ្នកភូមិ ទទួលបានកម្រៃពីការលក់នេះ ពី១៥.០០០ រៀល ទៅ ១០០.០០០រៀល តាមខ្នាតរបស់ត្រីឡូម៉ា៕

ព្រៃនគរ ដាក់ប្រដាប់ស្ទង់កម្ដៅខ្លួន ការពារគ្រុនផ្ដាសាយបក្សី

September 15, 2006


អាកាសយានដ្ឋានអន្តរជាតិ តាន ស៊ុន ញាត នៅក្រុងព្រៃនគរ

ក្រុងព្រៃនគរបានអនុញ្ញាតឲ្យ មជ្ឈមណ្ឌលការពាររោគ និងអាកាសយានដ្ឋានអន្តរជាតិ តាន ស៊ុន ញាត (Tan Son Nhat International Airport) ដំណើរការពារការរាលដាលមេរោគ គ្រុនផ្ដាសាយបក្សី ដោយការត្រួតចាត់ប្រដាប់ស្ទង់កម្ដៅរាងកាយ អ្នកដំណើរចូលទៅវៀតណាម ពីបរទេស។

គ្រឿងត្រួតកម្ដៅដោយប្រើកាំរស្មីអ៊ិនហ្វ្រារេដ (infra-red rays) និងប្រដាប់ស្ទង់កម្ដៅដែលមានលក្ខណៈពិសេស ដែលនឹងតាំងនៅបរិវេណ អាកាសយានដ្ឋានដែលត្រៀមរួចរាល់សម្រាប់រយៈពេល២៤ម៉ោង។ បុគ្គលដែលត្រូវត្រួតឃើញមានកម្ដៅរាងកាយខ្ពស់ជាង៣៨អង្សាសេ នឹងត្រូវដាក់ដោយឡែកក្នុងបន្ទប់ពិសេស ដើម្បីត្រួតវិនិច្ឆ័យ មានជាប់រោគគ្រុនផ្ដាសាយបក្សីឬយ៉ាងណា។

ក្រសួងសុខាភិបាលវៀតណាម បានផ្ដល់ឲ្យមន្ទីរពេទ្យ ១៤កន្លែងក្នុងទីក្រុង ដំណើរការត្រួតរក្សាយ៉ាងដិតដល់ និងមានលទ្ធភាពកែបញ្ហា បានភ្លាមៗ ពេលកើតការរាលដាលមេរោគគ្រុនផ្ដាសាយបក្សីលើមនុស្ស។ មន្ទីរពេទ្យ និងមជ្ឈមណ្ឌលការពាររោគផ្សេងៗ ត្រូវប្រាកដឲ្យច្បាស់ក្នុងការត្រួតពិនិត្យរោគដំណើរការ២៤ម៉ោង រួមទាំងសម្ភារៈផ្សេងៗ សម្រាប់រក្សាអ្នកជំងឺ ផ្ដាសាយបក្សី យ៉ាងគ្រប់គ្រាន់ផង៕

វៀតណាមឆ្ងល់ ក្រដាសប្រាក់ប៉ូលីមើរ៍ប្រភេទថ្មី គ្មានចុច

September 15, 2006


គំរូធនប័ត្រវៀតណាមប្រភេទ ១០០.០០០ដុង ដែលមានចុចខ័ណ្ឌលេខខ្ទង់ពាន់

ធនាគារជាតិវៀតណាម បានចេញមកទទួលកំហុងឆ្គង ដែលកើតឡើងបន្ទាប់ពីបានប្រទះឃើញមិនមាន ដាក់ចុចខ្ទង់ពាន់លើធនប័ត្រប៉ូលីមើរ៍ ១០.០០០ ដុង ច្បាប់ថ្មី ដែលបានបោះពុម្ព និងចាប់ផ្ដើុមចរាចរនៅទីផ្សារតាំងពីថ្ងៃ៣០ សីហា ២០០៦ កន្លងមកនេះ តែក៏បានអះអាងថា នឹងប្រើប្រាស់ធនប័ត្រនេះតទៅទៀត។

ភាពខុសឆ្គងនេះបានប្រទះឃើញបន្ទាប់ពីទស្សនាវដ្ដី ក្នុងស្រុកបានប្រទះឃើញថា ធនប័ត្រប៉ូលីមើរ៍ ប្រភេទ ១០.០០០ ដុងនេះ មិនមានចំណុចចុចសម្គាល់ខ្ទង់ពាន់ ដោយមានតែតួលេខ “10000”  ដែលតាមពិតគឺត្រូវ “10.000”។

យ៉ាងណាក៏ដោយប្រធានធនាគារជាតិវៀតណាម បាននិយាយថា ធនប័ត្រថ្មីនេះ នឹងនៅតែប្រើប្រាស់នៅទៅផ្សារវៀតណាមតទៅទៀត ដោយហេតុថា ភាពខុសឆ្គងទាំងនេះ មិនមានប៉ះពាល់ដល់សុវត្ថិភាពរបស់ធនប័ត្រទេ៕


ធនប័ត្រគំរូវៀតណាម ប្រភេទ ១០.០០០ដុង ដែលមាននៅក្នុងរង្វង់ក្រហមនេះ មិនមានចុចខ្ទង់ពាន់

ថៃ-លាវ-វៀតណាម ចាប់ដៃគ្នាបើកទេសចរឆ្លងដែន

September 10, 2006


ផែនទីបង្ហាញផ្លូវជាតិលេខ៨ ភ្ជាប់ទេសចររវាង ថៃ លាវ វៀតណាម ឲ្យមានភាពងាយស្រួលឡើង

មន្ត្រីខែត្រទាំង៧ របស់ថៃ សបប.លាវ និងវៀតណាម មានព្រមព្រៀងគ្នា រួមអភិវឌ្ឍន៍ផ្លូវជាតិលេច៨ ដែលលាតតាមបណ្ដោយ ខែត្រខាំមួន-បលិខាំជ័យ របស់លាវ ទៅល់ជាយដែនវៀតណមា ឲ្យជាផ្ឡូវទេសចរណ៍ឆ្លងដែន ដែលមានការរួមដៃគ្នា តាមលំដាប់។

ភាគីទាំង៣ បានព្រមព្រៀងឧបត្ថម្ភកសាងមជ្ឈមណ្ឌលវប្បធម៌នៅបរិវេណក្រុងល័កសាវ ផ្លូវបំបែកផ្លូវជាតិលេខ៨ និងផ្លូវលេខ៨៨ ក្នុងខែត្របលិខាំជ័យ  ដែលភ្ជាប់នឹងផ្លូវជាតិលេខ១២ ជាផ្លូវសំខាន់មួយទៀតក្នុងខែត្រខាំមួន ដែលជាប់នឹងខែត្រនគរភ្នំ របស់ថៃជាមួយខែត្រ ហាតឹង (Ha Tinh) របស់វៀតណាម។

មជ្ឈមណ្ឌលវប្បធម៌ដែលនឹងសាងឡើងនេះ ជាមជ្ឈមណ្ឌលដែលជួយសម្រួលផ្ដល់ភាពងាយស្រួលដល់ប្រជាជន ទាំងបីប្រទេស រហូតដល់អ្នកទេសចរអាចធ្វើដំណើរលើផ្លូវជាតិលេខ៨ នេះបាន ទាំងនេះជាសេចក្ដីរាយការណ៍របស់មន្ត្រីលាវ។

មន្ត្រីលំដាប់ខ្ពស់របស់ខែត្របរិខាំជ័យ និងខែត្រខាំមួន របស់លាវ ជាមួយនឹងមន្ត្រីខែត្រង៉េអាន (Nghe An) និងខែត្រហាតឹង បានរួមប្រជុំ ជាមួយមន្ត្រីខែត្រនគរភ្នំ សកលនគរ និងខែត្រហ្នងគាយ (ថៃអាន ហណងខាយ, หนองคาย) កាលពីថ្ងៃ១កញ្ញាកន្លងមកនេះ ហើយដែលចេញជាលទ្ធផលដូចខាងលើនេះ។

មន្ត្រីតំណាងប្រទេសទាំង៣ នឹងរួមដៃគ្នាគាំទ្រ ឲ្យកើតមានការផ្លាស់ប្ដូរ អ្នកជំនាញការ ដែលមានបទពិសោធន៍ នាំសម្រួលភាពងាយស្រួល ឲ្យមានការដឹកជញ្ជូនទំនិញ ទាំងការនាំចូល និងបញ្ជូនចេញ យានពាហនៈ និងសិប្បកម្មផ្សេងៗ តាមរយៈជាយដែនរវាងប្រទេសទាំង៣ ឲ្យបានលឿនបំផុត។

ផ្លូវជាតិលេខ៨ ជាផ្លូវសេដ្ឋកិច្ចសំខាន់ ដែលមានសក្ដានុពលភាពអភិវឌ្ឍន៍ ឲ្យកើតការពង្រីកខ្លួនផ្នែកពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង៣ បានយ៉ាងច្រើន។ សងខាងផ្លូវមានៅភូមិប្រទេស ជាព្រៃឈើធម្មជាតិដ៏ស្រស់បំព្រង កាត់ព្រៃភ្នំ ឆ្លងកាត់កន្លែងទេសចរណ៍សំខាន់ៗជាច្រើនកន្លែង។

ពីខែត្រនគរភ្នំ អាចធ្វើដំណើរទៅផ្លូវជាតិលេខ៨ បានដោយចាប់ផ្ដើមចេញពីថាខែក ខែត្រខាំមួន ទៅតាមផ្លូវជាតិលេខ១២ និងបំបែកទៅផ្លូវលេខ៨៨ ទៅដល់ក្រុងហល័កសាវ ឆ្លងកាត់ប៉ាហិន ទៅដល់ជាយដែន ខែត្រហាតឹង មុងស៊ូ ខែត្រង៉េះអាន ស្រុកកំណើតរបស់អតីតប្រធានហូជីម៉ិញ និងចុងក្រោយទៅដល់ឆ្នេរសមុទ្ួ ដែលមានវាលខ្សាច់ ដែលស្រស់ស្អាតបំផុតមួយកន្លែងទៀត នៅវៀតណាម៕

ភូមាប្រកាសប្រទេសគ្មានគ្រុនផ្ដាសាយបក្សី

September 8, 2006


នៅមិនមានការកើតឡើងថ្មីទេ ចាប់តាំងពីខែមេសាមក រដ្ឋបាលភូមាក៏ប្រកាស ជាប្រទេសគ្មានគ្រុនផ្ដាសាយបក្សី

រដ្ឋបាលទាហានភូមា បានចេញប្រកាស តាមរយៈទស្សនាវដ្ដីផ្លូវការ ដោយធានាថា ជាប្រទេសដែលគ្មានការរីករាលដាលវីរុសគ្រុនផ្ដាសាយបក្សី បន្ទាបើពី១ខែកន្លងទៅ មិនមានការឆ្លងកើតមានឡើងទៀតទេ។

“មានការគ្រប់គ្រងការរាលដាលវីរុស ដោយសម្លាប់សត្វមាន់ និងសត្វស្លាបមួយចំនួន និងមានការអះអាងថា មិនមានមេរោគនៅក្នុងប្រទេសនេះទៀតទេ” ទស្សនាវដ្ដីនីវឡាហ៍អូហ្វមៀនម៉ា ដែលលើកពីផ្នែកបសុសត្វ និងសត្វពេទ្យភូមា។

ចិននឹងសាងសង់បរិក្ខាស៊ីហ្កេមស៍ឲ្យលាវ

September 7, 2006


កីឡដ្ឋាននៅសុវណ្ណខែត្រ
 

រដ្ឋាភិបាលលាវបានអនុម័តកុងត្រាជាមួយក្រុមហ៊ុនឆាយណា យូនណាន ខនស្ត្រាក់សិន អ៊ិនជិននែរីង ហ្ក្រុប ខូរពូរាសិន សម្រាប់ការកសាង បរិក្ខាថ្មីប្រើប្រាស់នៅក្នុងកីឡាអាស៊ីអគ្នេយ៍ ឆ្នាំ២០០៩។

“ពហុកីឡដ្ឋានថ្មី និងបរិក្ខាដទៃទៀត នឹងមានតម្លៃជាង ៤៦លានដុល្លារសហរដ្ឋ” ប្រធានគ្រប់គ្រងការសាងសង់ របស់គណៈកម្មការជាតិកីឡាលាវ លោក ផៃបុន ច័ន្ថាម៉ាលី។

គម្រោងនេះរួមមាន ពហុកីឡដ្ឋានថ្មី ជាមួយនឹងលានវ៉ៃតេនីស អាងហែលទឹក កីឡដ្ឋានអ៊ិនឌ័រ២ និងវាលបាញ់កាំភ្លើងមួយ និងនៅចម្ងាយ១៦កីឡូម៉ែត្រ ក្នុងស្រុក ជ័យធានី នគរហ្លួងវៀងច័ន្ទន៍។ វានឹងជាទីតាំងសម្រាប់ធ្វើពិធីបើក និងបិទការប្រកួត។

សំណង់នេះរំពឹងនឹងបញ្ចប់រយៈពេល៦ខែមុនចាប់ផ្ដើមការប្រកួត។

កីឡដ្ឋានផ្សេងៗទៀត នឹងត្រូវកែលម្អដើម្បីឲ្យមានមាត្រដ្ឋានអន្តរជាតិ ខណៈមានពហុកីឡដ្ឋានថ្មីចំនួន៧ និងត្រូវកសាងដើម្បីប្រើប្រាស់ សម្រាប់ព្រឹត្តិការណ៍កីឡានេះ។

គណៈកម្មការរៀបចំ​មានគម្រោងដាក់កីឡាចំនួន២២ប្រភេទ ទៅក្នុងព្រឹត្តិការណ៍នេះ ដែលនឹងធ្វើការប្រកួតនៅក្នុងខែត្រចំនួន៣។

វៀងច័ន្ទន៍នឹងប្រកួតលើវិញ្ញាសារហែលទឹក ប៉េតង់ បូវលីង ប្រដាល់ ស្នូឃ័រ តៃក្វាន់ដូ ប៉េងប៉ុង ប្រដាល់លាវ តេននីស វូស៊ូ បាល់ទះ យូដូ កូនគោល បាញ់ ការាតេដូ បាល់ទាត់ សីដក់ វាយសី និងស្នា។

ខែត្រសុវណ្ណខែត្រ និងប្រកួតលើវិញ្ញាសារបាល់ទាត់ និងបាល់ទះ ខណៈដែលខែត្រវៀងច័ន្ទន៍ និងប្រកួតវិញ្ញាសារអុំទូកប្រពៃណី៕

ជម្ងឺគ្រុនផ្តាសាយបក្សីនៅក័ម្ពុជា

September 6, 2006

មានការបញ្ជាក់អះអាងថា ជំងឺគ្រុនផ្តាសាយបក្សី បានផ្ទុះកើតមានឡើងជាថ្មីនៅនឹងសត្វទានៅខេត្តកំពង់ចាម ជាទីដែលវីរុសនៃជំងឺគ្រុនផ្តាសាយបក្សីបានកើតមានជាថ្មីទៀតនៅខែមុន។

ការធ្វើតេស្ត បានបញ្ជាក់ថា វីរុសH៥N១ នៃជម្ងឺគ្រុនផ្តាសាយបក្សីនៅនឹងសត្វទារស់ និងទាងាប់ មាននៅស្រុកបាធាយ ក្នុងខែត្រកំពង់ចាម ដែលមានសត្វស្លាប៧០០ក្បាលងាប់ នៅអាទិត្យមុននេះ។

វីរុសH៥N១នៃជម្ងឺគ្រុនផ្តាសាយបក្សី បានបណ្តាលឲ្យស្លាប់មនុស្សជាង១៤០នាក់ ក្នុងនោះមាន៦នាក់ នៅប្រទេសក័ម្ពុជា៕

ក័ម្ពុជាតភ្លើងពីថៃចូលខែត្រសៀមរាប

September 6, 2006


ក័ម្ពុជាកំពុងតាំងរបបអគ្គីសនី មានថាមពលខ្លាំងពីប្រទេសថៃ ឆ្លងប៉ោយប៉ែត ស៊ីសុផុន ទៅក្រុងសៀមរាបឲ្យទាន់យកប្រើការ នាខែតុលា ខាងមុននេះ

រដ្ឋាភិបាលក័ម្ពុជាកំពុងប្រើប្រាស់ធុនប្រមាណ​ជាង ២០លានដុល្លារសហរដ្ឋ ក្នុងការកែលម្អ និងជួសជុលរបបគ្រោងសាងមូលដ្ឋាន នៅខែត្រសៀមរាប ជាពិសេស ការតបណ្ដាញអគ្គីសនី ពីថៃ និងជាពិសេសដើម្បីនាំយកទៅប្រើក្នុងទេសកាល វប្បធម៌ អង្គរ-ជីអ៊ុងជូ ២០០៦  (Angkor-Gyeongju World Cultural Expo 2006) ដែលនឹងប្រារព្ធធ្វើនាខែវិច្ឆិកាឆ្នាំនេះ។

ក្រសួងទេសចរណ៍របស់ក័ម្ពុជា បាននិយាយថា ទេសកាលនេះ អាចនឹងទាក់ទាញអ្នកទេសចរ បរទេសបានជាង ៤០០.០០០នាក់ មន្ត្រីទាំងនោះបាននិយាយទៀតថា ប្រធានាធិបតីកូរ៉េខាងត្បូង មានកំណត់នឹងចូលរួមពិធីបើកទេសកាលនេះផងដែរ។

តាមផែនការនោះ ការតាំងខ្សែភ្លើងខ្នាត ៥០០គីឡូវ៉ាត់ពីថៃទៅសៀមរាប នឹងត្រូវធ្វើឲ្យសម្រេចនាដំណាច់ខែតុលានេះ ដែលជាចំណែកមួយ របស់ការអភិវឌ្ឍរបបសាធារណូបភោគមូលដ្ឋាន ដែលមានសារៈសំខាន់ ដើម្បីរៀបចំការចាត់ពិធីទស្សការនេះ ក្នុងពេលដែលការផលិតអគ្គីសនី សម្រាប់ក្រុងសៀមរាប នៅមិនគ្រប់គ្រាន់នៅឡើយ។

រដ្ឋមន្ត្រីក័ម្ពុជាបានឲ្យដឹងថា ទេសកាលនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២១ វិច្ឆិកា ២០០៦ ដល់ ៩ មករា ២០០៧ ដោយការសហការរវាងក័ម្ពុជា និងកូរ៉េខាងត្បូង ដោយបោះទុនថវិកាពីក័ម្ពុជា ២លានដុល្លារសហរដ្ឋ និងកូរ៉េចំនួន៤លានទៀត។

តាមស្ថិតិរបស់ក្រសួងទេសចរណ៍ ក្នុងរយៈ៦ខែដំបូង ឆ្នាំ២០០៦នេះ មានអ្នកទេសចរបរទេស ចូលទៅក័ម្ពុជា ចំនួន៨១៣.៣៩២នាក់ហើយ ដែលកើនឡើង១៩%លើសពីឆ្នាំទៅម៉ិញ និងនៅឆ្នាំនេះ នឹងមានអ្នកទេសចរបរទេស កើនឡើងសរុប២លាននាក់៕

ម៉ាឡេស៊ី នឹងកសាងមណ្ឌលដើរផ្សារ៥០លានដុល្លារនៅលាវ

September 5, 2006

 

ក្នុងផ្នែកមួយនៃសកម្មភាពផ្លាស់ប្ដូរវប្បធម៌ រួមទាំងការប្រជុំរថយន្តទាំង១០ និងការធ្វើដំណើរតាមកប៉ាល់ នៅបណ្ដាប្រទេសអាស៊ាន សហព័ន្ធយុវជនលាវ មានផែនការ នឹងកសាងមណ្ឌលពាណិជ្ជកម្មមួយ នៅវៀងច័ន្ទន៍ ដោយសហការជាមួយអ្នកវិនិយោគម៉ាឡេស៊ី ដោយរង់ចាំការអនុម័តពីរដ្ឋាភិបាលលាវ។

មណ្ឌលពាណិជ្ជកម្មថ្មីនេះ នឹងជាផ្នែកមួយនៃការបន្តសហប្រតិបត្តិការ រវាងគណៈកម្មការមជ្ឈឹម នៃសហព័ន្ធយុវជន បដិវត្តប្រជាជន (LRYU) និងយុវជនម៉ាឡេស៊ី។

“បន្ទាប់ពីការអនុញ្ញាតិត្រូវបានផ្ដល់ដោយរដ្ឋាភិបាលរបស់យើង យើងនឹងចាប់ផ្ដើមការសាងសង់មណ្ឌលថ្មីនេះភ្លាម ដែលនឹងមានរួមទំនិញ និងផលិតផល ពីប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត ក៏ដូចជាផលិតផលក្នុងស្រុក ជាពិសេសសម្រាប់យុវជន” អនុប្រធានការិយាល័យ LRYU លោក វ័នពេញ ធម្មាវង្ស បាននិយាយ។ មណ្ឌលនេះ នឹងរួមមានមន្ទីរពេទ្យ និងសណ្ឋាគារចំនួនមួយ។ គម្រោងទាំងមូល មានតម្លៃប្រហែល ៥០លានដុល្លារសហរដ្ឋ៕