ប្រធានាធិបតីឥណ្ឌូនេស៊ី យុទ្ធូយូណូ ធ្វើទស្សនកិច្ចនៅ ប៊្រុយណេ កម្ពុជា និងភូមា

ចាកាតា៖ តាមទីភ្នាក់ងារសារព័ត៌មាន អង់តារ៉ា (ANTARA NEWS) បានឲ្យដឹងថា លោកប្រធាធិបតី ឥណ្ឌូនេស៊ី ស៊ូស៊ីឡូ បាមបាង យុទ្ធូយូណូ នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសប៊្រុយណេ ដារូសាឡឹម កម្ពុជា និងប្រទេសភូមា ដោយចាប់ផ្ដើមពីចុងខែកុម្ភៈ នេះតទៅ នេះបើតាមអ្នកនាំពាក្យរបស់លោកប្រធានាធិបតី ឌីណូ ផាតទី ដចាលាឡ។

ដោយរួមដំណើរជាមួយនឹងស្ត្រីទី១ អានី បាមបាង យុទ្ធូយូណូ លោកប្រធានាធិបតី នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោក ទៅកាន់ប្រទេសប៊្រុយណេ ពីថ្ងៃទី២៧ ដល់២៨ ឆ្នាំ២០០៦ រួចនឹងបន្តដំណើរទៅកាន់ប្រទេសកម្ពុជា រហូតដល់ ថ្ងៃទី០១ មីនា ២០០៦។

នៅក្នុងអំឡុងទស្សនកិច្ចរបស់លោក លោកប្រធានាធិបតី នឹងចូលបង្គុំគាល់ ព្រះមហាក្សត្រប៊្រុយណេ ហាសាណាល បូលគៀហ៍។ លោកក៏មានគម្រោង ជួបជាមួយអ្នកជំនួញក្នុងស្រុកមួយចំនួនផងដែរ។

ចំណែកឯនៅក្រុងភ្នំពេញវិញ លោកប្រធានាធិបតីគ្រោងនឹងចូលគាល់ ព្រះមហាក្សត្រកម្ពុជា នរោត្ដម សីហមុនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ ប្រធានរដ្ឋសភា។

នេះគឺជាលើកទី១ហើយរបស់លោកប្រធានាធិបតី ទៅកាន់ប្រទេសប៊្រុយណេ កម្ពុជា និងភូមា ក្នុងមុខតំណែងរបស់លោកជាប្រធានាធិបតីឥណ្ឌូនេស៊ី។

លោកប្រធានាធិបតី យុទ្ធូយូណូ នឹងប្រើប្រាស់ឱកាសនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងជំនួញ ជាមួយបណ្ដាប្រទេសអាស៊ានទាំងនេះ។

ចំណែកឯរបៀបវារៈទស្សនកិច្ចនៅប្រទេសភូមា លោកឌីណូ បានបដិសេធមិនរាយការណ៍លម្អិត។ ប្រទេសទាំង២មិនទាន់បានអះអាងបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា នឹងមានការសម្រេចនៅពេលដែលលោកប្រធាធិបតី ចាកចេញទៅប្រទេសប៊្រុយណេ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: