ទីក្រុងវៀងច័ន្ទ្រន៍មានអគ្គីសនីប្រើប្រាស់ជិត១០០ភាគរយ

 

យោងតាមលោកអភិបាលរងទីក្រុងវៀងច័ន្ទ្រន៍ ប៊ុនច័ន្ទ ស៊ីនថាវង្ស បានឲ្យដឹងថា ផ្ទះសម្បែងជាង៩៨ភាគ នៅទីក្រុងវៀងច័ន្ទ្រន៏ ប្រទេសលាវ មានបណ្ដាញអគ្គីសនី ប្រើប្រាស់គ្រប់គ្រាន់។

លោកបានមានប្រសាសន៍បន្តទៀតថា ទីក្រុងវៀងច័ន្ទ្រន៍ មានរោងចក្រឧស្សាហកម្មជាង២០១៧ ដែលបានកើនឡើងជាង ២ភាគរយ ក្នុងឆ្នាំនេះ។ ផលិតផលឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានលក់ចេញ និងនាំចំណូលបានជាង១២០លាន ដុល្លារអាមេរិក។ វិនិយោគទុនបរទេស ពីឆ្នាំ១៩៨៨ ដល់២០០៥ មានជាង១២២១២ គម្រោង នឹងមានតម្លៃជាទឹកប្រាក់វិនិយោគ ប្រមាណ ២កោដិដុល្លារអាមេរិក។

ការពង្រីកបណ្ដាញអគ្គីសនី គឺជាកត្តាសេដ្ឋកិច្ចមួយ សម្រាប់វិស័យឧស្សាហកម្ម និងសិប្បកម្ម នៅទីក្រុងវៀងច័ន្ទ្រន៍ ដែលមានជាង៥៣ភាគរយ និងបានកើនឡើងជាង៩ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ២០០១ដល់២០០៥ មានគម្រោងវិនិយោគជាង ៨០០០គម្រោង និងមានតម្លៃជាទឹកប្រាក់ជាង ១,២កោដិ ដុល្លារអាមេរិក។ ការមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឃឧស្សាហកម្ម និងសិប្បកម្ម ហើយមានប្រជាជនអ្នកក្រុងវៀងច័ន្ទ្រន៍ ជាង៥០២គ្រួសារ បានទទួលអត្ថប្រយោជន៍ ដ៏សម្បើម។ 

ការសម្រេចបាននូវលទ្ធផលដ៏ល្អនេះ បានរួមចំណែកជួយដល់សេដ្ឋកិច្ចទីក្រុងវៀងច័ន្ទ្រន៍ យ៉ាងគួរឲ្យកត់សម្គាល់ ហើយកម្រិតជីវភាពអ្នកក្រុងវៀងច័ន្ទ្រន៍ បានកើនឡើងជារៀងរាល់ឆ្នាំ។

កាលពីឆ្នាំកន្លងទៅ កំណើនផលិតផលដុលសរុបមានជាង ៨១១៧៥កោដិគីប និងចំណូលប្រជាជន មាន១១០០ដុល្លារអាមេរិក ក្នុង១ឆ្នាំ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: