នាយករដ្ឋមន្ត្រីវៀតណាម ទស្សនកិច្ចកម្ពុជា

លោក ផាន់ វ៉ាន់ខៃ នាយករដ្ឋមន្ត្រី វៀតណាម បានមកធ្វើទស្សនកិច្ចជាផ្លូវការ ក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី៦ និងទី៧ មីនា ឆ្នាំ២០០៦ នេះ។

រដ្ឋមន្ត្រី ការបរទេស កម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី វៀតណាម នៅកម្ពុជាលើកនេះ ប្រទេសទាំងពីរនឹងធ្វើការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងអំពីជំនួយរបស់វៀតណាម ដែលនឹងជួយផ្ដល់បង្គោលព្រំដែន ធ្វើអំពីថ្មម៉ាត និងជួយបោះបង្គោលព្រំដែន ដល់ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។

ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏នឹងធ្វើការចុះហត្ថលេខាផងដែរលើ ការអនុគ្រោះ ផលិតផលកសិកម្ម របស់កម្ពុជា នាំចូលទៅប្រទេសវៀតណាម ចំនួន៤០មុខ ដែលវៀតណាមមិនយកពន្ធ។

ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជានេះ លោកក៏នឹងមានគម្រោងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្ដម សីហមុនី លោកប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន ប្រធានស្ដីទី រដ្ឋសភាខ្មែរផងដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: