ប្រទេសកម្ពុជាបញ្ឈប់គម្រោងធ្វើម្ចាស់ផ្ទះប្រកួតកីឡា អាស៊ីអគ្នេយ៍ឆ្នាំ២០១១

ប្រទេសកម្ពុជា បានបោះបង់ចោលគម្រោងធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាអាស៊ីអគ្នេយ៍ SEA Games នាឆ្នាំ២០១១ នោះហើយ។ លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះចំណាយថវិកាច្រើនណាស់។

លោកនាយករដ្ឋមន្ត្រីខ្មែរ បានបន្តទៀតថា ប្រទេសកម្ពុជា គួរចំណាយធនធានរបស់ខ្លួន ទៅលើសកម្មភាពដែលមានសារៈសំខាន់ជាងនេះ ប្រសើរជាង។ ហើយនិងថា កម្ពុជាអាចធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២០ ឬ២០៣០ ក៏មិនហួសពេលដែរ។

ប្រទេសកម្ពុជាមានគម្រោងធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាតំបន់នេះ នៅឆ្នាំ២០១១ បន្ទាប់ពីប្រទេសលាវ ដែលនៅជិតខាងខ្លួន នឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០០៩។ មុននេះប្រទេសនេះបាន មានគម្រោងសាងសង់ពហុកីឡដ្ឋានថ្មី សម្រាប់ព្រឹត្តិការណ៍កីឡានេះផងដែរ។ 

កីឡាអាស៊ីអគ្នេយ៍ជាប្រភេទកីឡាក្នុងតំបន់មួយ ដែលប្រទេសអាស៊ានទាំង១០ បួករួមប្រទេសទីម័រអេស្តេ ចូករួមផងដែរកាលពីពេលថ្មីៗនេះ។ ក្នុងចំណោមប្រទេសទាំង១០នេះ មានតែប្រទេសកម្ពុជា និងប្រទេសលាវតែប៉ុណ្ណោះដែលមិនទាន់បានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តការណ៍កីឡាដ៏ធំ ក្នុងតំបន់នេះ។ ប្រទេសលាវមានគម្រោងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០០៩ បន្ទាប់ពីប្រទេសថៃ ដែលនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០០៧។

ប្រទេសលាវបានប្រុងប្រៀងជាស្រេច សម្រាប់ព្រឹត្តិការណ៍នេះ។ ពហុកីឡដ្ឋានដ៏ធំមួយនឹងត្រូវកសាងនៅទីក្រុងវៀងច័ន្ទន៍ នឹងកីឡដ្ឋានបាល់ទាត់មួយនាខែត្រចម្ប៉ាស័ក បានកំពុងនឹងកសាង និងរួចរាល់នាចុងឆ្នាំ២០០៦នេះ។

ការប្រកួតកីឡាតំបន់នេះ ប្រទេសលាវសង្ឃឹមនឹងទទួលអ្នកទេសចរ និងអ្នកស្នេហាកីឡាចូលមកកាន់ប្រទេសលាវច្រើនឡើង រួមទាំងធុរកិច្ចជនផងដែរ ក៏ដូចជាមុខមាត់ប្រទេសលាវនៅលើឆាកអន្តរជាតិ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: