ស្ពានអន្តរអាស៊ី នៅសុវណ្ណខេត្ត នឹងត្រូវបញ្ចប់ នៅចុងឆ្នាំនេះ

 

ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ពីលើទីក្រុងសុវណ្ណខេត្ត ដែលនឹងអាចឲ្យធ្វើដំណើរក្នុងតំបន់ ឥណ្ឌូចិនបាននោះ នឹងបញ្ចប់រួចរាល់ នៅចុងឆ្នាំនេះ នេះបើតាមអជ្ញាធរលាវបានអះអាង។

ផ្លូវមួយដែលមានចម្ងាយជាង២មែល ភ្ជាប់សុវណ្ណខេត្ត នឹងប្រទេសថៃ នៅម៉ុកដាហារ នឹងបន្តភ្ជាប់ទំនាក់ទំនង ទៅកំពង់ផែ ដាណាង របស់ប្រទេសវៀតណាម រួមនឹងខែត្រម៉ាវឡាំយីន របស់ប្រទេសភូមា ដែលនៅទល់មុខសមុទ្ទអានណាមាន។

គ្រោងការណ៍ដ៏ធំនេះ ចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០០៣ ជាមួយនឹងថវិកាប្រមាណ៥០លានដុល្លារ អាមេរិក ហើយដែលនឹងភ្ជាប់ចម្ងាយផ្លូវជាង១៥០០ គីឡូម៉ែត្រ ក្នុង៤ប្រទេសនៅ អាស៊ីភាគខាងត្បូងឆៀងខាងលិច។

វិនិយោគទន់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ គឺជាលទ្ធផលពីកិច្ចព្រមព្រៀង ក្នុងចំណោមប្រទេស វៀតណាម លាវ កម្ពុជា ថៃ ភូមា និងខែត្រយូណាន របស់ប្រទេសចិន នៅក្នុងគម្រោង មហាតំបន់មេគង្គ៕ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: