ក្រុមតន្ត្រី អូវើរ៍ដានស៍ របស់លាវ ចូលរួមទិវាតន្ត្រី Pattaya International Music Festival 2006

ក្រុមតន្ត្រីយុវជនល្បីឈ្មោះ អូវើរ៍ដានស៍  “Over Dance” របស់ក្រុមហ៊ុន អ៊ិនឌី រេគខរ៍ដស៍ (Indee Records) មកពីសបប លាវ នឹងឡើងសម្ដែងក្នុងវេទិកាតន្ត្រីអន្តរជាតិ “Pattaya International Music Festival 2006” រវាងថ្ងៃទី ១៧ ដល់១៩ ខែមីនា នេះ នៅស្រុកទ្រព្យា ខែត្រជលបុរី ប្រទេសថៃ។

លោក អនុរក្ស បឋមវង្ស ម្ចាស់ក្រុមហ៊ុន អ៊ិនឌី រេគខរ៍ដស៍ បានមានប្រសាសន៍ថា អឹមធីវី អាស៊ី បានទាក់ទង មកក្រុមហ៊ុនរបស់លោក ដោយស្នើក្រុមតន្ត្រី២ គឺក្រុម Over Dance និងក្រុម L.O.G. ដែលសុទ្ធសឹងជាក្រុម កំពុងល្បីឈ្មោះ នៅប្រទេសលាវ។

វេទិកាតន្ត្រីនេះ នឹងប្រមូលផ្ដុំអ្នកតន្ត្រី ពីបណ្ដាប្រទេសនៅភូមិភាគមួយចំនួន ដើម្បីធ្វើជាកិច្ចកម្មតន្ត្រីមួយ ដោយគ្នាការបែងចែកភេទ ពណ៌ ភាសា និងរួមចំណែកផ្សព្ធផ្សាយវប្បធម៌ គ្នាទៅវិញទៅមកតាមរយៈតន្ត្រី។

ក្រុម Over Dance ជាក្រុមដែលមានឈ្មោះបោះសំឡេង នៅប្រទេសលាវ និងថៃឥសាន្ត ជាច្រើននាក់ ហើយនៅពេលថ្មីៗនេះ ក្រុម Over Dance បានចាត់ការប្រគុំតន្ត្រី គម្រប់ខួប៥ឆ្នាំរបស់ខ្លួនផងដែរ។

“អ្នកចម្រៀងក្រុមរបស់យើងមានកិត្តិយសយ៉ាងខ្លាំង ដោយបានក្លាយជាតួតំណាងឲ្យ ប្រទេសលាវ ទៅចូលរួមក្នុងវេទិកានេះ ដើម្បីលើកដម្កើងវឌ្ឍនធម្មប្រទេស នៅលើឆាកអន្តរជាតិ ហើយបានត្រៀមការសម្ដែង ជាច្រើនបទ ទាំងបទនៅអាល់ប៊ុមចាស់ និងថ្មី រួមទាំងបទចាស់ៗមួយចំនួន ដែលល្បីៗផងដែរ” លោក អនុរក្ស បឋមវង្ស បានបន្ត។

ក្រុម Over Dance មានកំណត់នឹងចូលរួមវេទិកាតន្ត្រី Pattaya International Music Festival 2006 នេះ នៅថ្ងៃសៅរ៍ ១៨ មីនា វេលាម៉ោង ១៨.៣០ ដល់ ១៩.០០ នៅវេទិកាពណ៌ទឹកក្រូច (World Stage) នៅទ្រព្យា លេខ៩។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: