វៀតណាមស្វាគមន៍ដំណើរដល់របស់ស្ដេចខ្មែរ

ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី បានយាងមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ហើយ កាលពីថ្ងៃទី១៦ មីនា នេះ ក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ តាមសំណើរយាងរបស់ ប្រធានាធិបតី ត្រាន ដឹក លឿង។

ក្នុងដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា មកកាន់ប្រទេសវៀតណាមនេះ លោកប្រធានាធិបតីវៀតណាម បានមានប្រសាសន៍ថា ព្រះមហាក្សត្រ សីហមុនី នឹងនាំមកឲ្យប្រជាជន វៀតណាម នូវមិត្រភាពដ៏កក់ក្ដៅមួយ ពីប្រជាជនកម្ពុជា ដែលជាប្រជាជនជិតខាង។

លោក លឿង បានគូសបញ្ជាក់ថា ព្រះរាជទស្សនកិច្ចនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់បំផុត ដែលរួមចំណែក ដល់ចំណងមិត្រភាពទ្វេរភាគី រវាងវៀតណាម និងកម្ពុជា។

ព្រះមហាក្សត្រ សីហមុនី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានសម្ដែងការរីករាយព្រះទ័យ ក្នុងការមកទស្សនកិច្ចវៀតណាម ដែលជាមិត្តភ័ក្តិដ៏យូរអង្វែងរបស់កម្ពុជា៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: