វៀតណាម ចង់ធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០១១ ជំនួសកម្ពុជា

មន្ត្រីកីឡា វៀតណាមម្នាក់បាននិយាយថា​វៀតណាមគួរចុះឈ្មោះ សម្រាប់ធ្វើម្ចាស់ផ្ទះ កីឡាអាស៊ីអគ្នេយ៍លើកទី២៦ នាឆ្នាំ២០១១ ប្រសិនបើកម្ពុជា បដិសេធជាផ្លូវការនោះ។

“យើងនឹងពិភាក្សា ពីលទ្ធភាពចុះឈ្មោះ ដើម្បើធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមឆ្នាំ២០១១ យើងនឹងសុំយោបល់ពីរដ្ឋាភិបាលរបស់យើង” មន្ត្រីគណៈកម្មកាវប្បធម៌ និងកីឡា​របស់វៀតណាមបាននិយាយឲ្យដឹង ដោយបញ្ជាក់ពីសេចក្ដីប្រកាសកាលពីពេលថ្មីៗនេះ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថានឹងពន្យាពេលធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសកម្ពុជា ដោយសារបញ្ហាថវិកា។

វៀតណាមគួរធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តការណ៍ឆ្នាំ២០១១នេះ ដោយសារថា យើងមានសមត្ថភាព សំភារៈ និងបទពិសោធន៍ គ្រប់តាមតម្រូវការទាំងអស់ ហើយគណៈកម្មការយើងនឹង យកវាជាសកម្មភាពរៀបចំមួយ ក្នុងផែនការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ សម្រាប់កីឡាអាស៊ីឆ្នាំ២០១៨ ទៀតផង។

កាលពីពេលថ្មីៗនេះ វៀតណាមបានធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអគ្នេយ៍ លើកទី២២ បានយ៉ាងជោគជ័យ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: