ប្រទះទាកើតជំងឺផ្ដាសាយបក្សីនៅកម្ពុជា

 

ខាងក្រសួងកសិកម្មកម្ពុជា បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រ (១៧ មីនា) ថា បានប្រទះទាចំនួន៣ក្បាល ដែលមានផ្ទុកវីរុសប្រភេទ H5N1 ក៏ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ណា ថាឆ្លងទៅមនុស្សទេ។

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ច័ន្ទ សារុន បានថ្លែងប្រាប់អ្នកយកសារព័ត៌មានថា “យើងបានត្រួតពិនិត្យឃើញប្រភេទវីរុស នៅក្នុងសត្វទាចំនួន៣ក្បាល នៅក្នុងស្រុកជើងព្រៃ ខែត្រកំពង់ចាម។

គេបានដាក់ដោយឡែកនូវសត្វទាចំនួន២០០ក្បាល នៅខែត្រភាគខាងកើត ដើម្បីបញ្ជៀសកុំឲ្យមាន ការឆ្លងរាតត្បាតរោគ នឹងបានបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញស្រុកនោះផងដែរ រួមទាំងការហាមប្រាម មិនឲ្យមានការនាំចូលសត្វផ្សេងៗ ចូលក្នុងតំបន់នោះ។

ទោះជាយ៉ាងណាក៏ដោយ នៅប្រទេសកម្ពុជា មានមនុស្សចំនួន៤នាក់ហើយបានស្លាប់ ដោយសារគ្រុនផ្ដាសាយបក្សី។ ខាងក្រសួងសុខាភិបាលកម្ពុជា បាននិយាយថា មិនមានការរាតត្បាតណា កើតមាននៅខែត្រកំពង់ចាម នេះឡើយ។

កាលពីមុននេះ ក៏មានការជួបសត្វទា ដែលជាការរាលដាលឆ្លងមេរោគនេះ ចំពោះសត្វទា នៅភាគខាងកើត ក្នុងប្រទេសកម្ពុជាផងដែរ ដែលតម្រូវឲ្យមានការសម្លាប់ សត្វទារាប់រយក្បាល៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: