មហាសន្និបាទបក្ខលើកទី៨របស់លាវ

នៅតាមបណ្ដោយផ្លូវសំខាន់របស់ទីក្រុងវៀងច័ន្ទន៍ ដែលឆ្ពោះទៅទ្វារជ័យ (ប៉ៈទូសៃ) មានដាក់តាំងលម្អ ទៅដោយផ្ទាំងកំណាត់សំពត់ បញ្ជាក់ពីមហាសន្នីបាតថ្នាក់ជាតិ របស់ បក្ខប្រជាជនបដិវត្តលាវ រយៈពេល៥ឆ្នាំ លើកទី៨របស់បក្ខកាន់អំណាចនៅប្រទេសលាវនេះ។ ប្រទេសលាវ បានបើកមហាសន្នីបាត បក្ខរបស់ខ្លួនរយៈពេល៤ថ្ងៃ ដើម្បីពិនិត្យមើលនយោបាយរបស់បក្ខ រយៈពេល៥ឆ្នាំខាងមុខ។

មហាសន្នីបាតបក្ខកុម្មុយនីស្តលាវលើកទី៨នេះ នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ នៅទីក្រុងវៀងច័ន្ទន៍ នេះបើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន វៀងច័ន្ទន៍ថេមស៍។

មហាសន្នីបាទរយៈពេល៤ថ្ងៃនេះ នឹងធ្វើការជ្រើសរើស សមាជិកមជ្ឈិមបក្ខ (អណត្តិទី៨) និងអនុម័ត របាយការណ៍នយោបាយរបស់គណៈកម្មការបក្ខ សម្រាប់អណត្តិរបស់បក្ខ កាសែតបានដកស្រង់សម្ដី លោកនាយករដ្ឋមន្ត្រីលាវ ស៊ុមសាវាត ឡេងសាវាត។

មហាសន្នីបាតក៏នឹងពិនិត្យមើលផងដែរនូវ ការអនុវត្ត ដំណោះស្រាយការរីកចម្រើន របស់បក្ខកាលពីលើកមុខ ធ្វើការវាយតម្លៃលទ្ធផលនយោបាយបក្ខ ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ នឹងធ្វើការរៀបចំសម្រាប់ផែនការអភិវឌ្ឍជាតិ សម្រាប់ឆ្នាំ២០១០ និង២០២០។

មានសមាជិកប្រហែល៥០០រូប ក្នុងចំណោម១៤៨៥៩០ នៃសមាជិកបក្ខសរុប រំពឹងនឹងចូលរួម ក្នុងមហាសន្នីបាតនេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: