ភូមា ចិន សហការថតឈុតឯកសារ

ប្រទេសភូមា នឹងធ្វើកិច្ចសហការជាមួយស្ថានីយ៍ទូរទស្សន៍មជ្ឈឹម របស់ប្រទេសចិន CCTV ក្នុងការថតឈុតឯកសារ ស្ដីអំពី ឡានឆាង មេគង្គ នៅផ្នែកមួយចំនួនក្នុងប្រទេសភូមា នេះបើតាមកាសែត ប្រចាំសប្ដាហ៍ របស់ភូមាឲ្យដឹង។

ឯកសារដែលមាន២០ឈុតនេះ នឹងនិយាយអំពីប្រភពធនធានធម្មជាតិ និងការអភិវឌ្ឈនានារបស់ទន្លេ មេគង្គ។

តាមការដកស្រង់សម្ដីរបស់សហគ្រិន នៃសមាគមនេសាទម្នាក់បានឲ្យដឹងថា គណៈប្រតិភូមួយក្រុម ដែលរួមមានបណ្ដាប្រធាន ទូរទស្សន៍ CCTV នឹងមកដល់ប្រទេសភូមា នៅក្នុងខែឧសភា ដើម្បីផ្ដើមថត អំពីវិស័យ នេសាទរបស់ប្រទេសនេះ។

ស្ថានីយ៍ទូរទស្សន៍ CCTV ក៏នឹងធ្វើការថតផងដែរ នូវ ទេសភាព ប្រជាជន ទីតាំងប្រវត្តិសាស្ត្រ រួមទាំងវត្តវ៉ាអារាមបុរាណ និងសេដ្ឋកិច្ច ភូមាផងដែរ បើតាមប្រភពឲ្យដឹង។  

ក្រៅអំពីសហការជាមួយនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍ភូមា MRTV ស្ថានីយ៍ទូរទស្សន៍ CCTV ក៏នឹងធ្វើសហការជាមួយ ស្ថានីយ៍ទូរទស្សន៍ជាតិរបស់ប្រទេសកម្ពុជា TVK លាវ LTV ថៃ 9TV និងស្ថានីយ៏ទូរទស្សន៍ជាតិ របស់វៀតណាម VTV ផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: