និស្សិតលាវ ខ្មែរ ទទួលជំនួយហិរញ្ញវត្ថុបន្ថែម

ក្រសួងអប់រំ និងបណ្ដុះបណ្ដាល របស់ប្រទេសវៀតណាម បានសម្រេចបង្កើនប្រាក់អាហារូបករណ៍ ដែលផ្ដល់ទៅឲ្យនិស្សិតជាតិលាវ និងកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងទ្វេរភាគី។

ចាប់ពីថ្ងៃទី១ មេសា នេះតទៅ និស្សិតជាតិលាវ និងកម្ពុជា ដែលកំពុងសិក្សានៅក្នុងមហាវិទ្យាល័យ នឹងទទួលបានប្រាក់អាហារូបករណ៍ចំនួន ១.៧៧០.០០០ ដុង ក្នុងមួយខែ ជំនួសឲ្យខែមុនដែលមាន ៩០០០.០០០ ដុង។

និស្សិតដែលសិក្សាថ្នាក់បរិញ្ញាទោ នឹងទទួលបានប្រាក់ឧបត្ថម្ភការសិក្សាចំនួន ១.៨២០.០០០ ដុង ដែលពីមុនមាន ១.១០០.០០០ ដុង។

ចំពោះអ្នកមកសិក្សាវគ្គខ្លីៗ នឹងទទួលបាន ២.១៥០.០០០ ដុង និងចំពោះអ្នកដែលសិក្សា នៅវិទ្យាល័យ នឹងទទួលបាន ១.៣២០.០០០ ដុង ក្នុងម្នាក់ ក្នុងមួយខែ។

ជាបន្ថែមទៀត ក្រសួង នឹងផ្ដល់ដល់និស្សិតលាវ និងកម្ពុជា សំភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានតម្លៃជាង ២,៤ លានដុង ដល់ ៣ លានដុង ពេញមួយរយៈកាលនៃការសិក្សា របស់ពួកគេថែមទៀតផង៕

និស្សិតលាវ សិក្សានៅវៀតណាម

Advertisements

One Response to “និស្សិតលាវ ខ្មែរ ទទួលជំនួយហិរញ្ញវត្ថុបន្ថែម”

  1. Daravuth KEU Says:

    i seem to know some of them…;)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: