បក្ខកុម្មុយនីស្តលាវរើរបប ដូរអ្នកដឹកនាំ

 

ឯឧ ចូមមៈលី ជ័យសន រងប្រធានបក្ខ

បក្ខប្រជាជនបដិវត្តលាវ បានជ្រើសរើស ឯឧ ចូមមៈលី ជ័យសន រងប្រធានបក្ខ ឲ្យឡើងជាលេខាធិការមជ្ឈិមបក្ខ ដែលជាដំណែងធំបំផុត នៅក្នុងរបបកុម្មុយនីស្ត ហើយក៏មានការរុះរើមកប្រើជាថ្មី នូវរបបគណៈលេខាធិការបក្ខ ដូចគ្នាទៅនឹងបក្ខកុម្មុយនីស្ត ចិន និងវៀតណាម ដែរ។

ឯឧ ចូមមៈលី បានត្រូវបក្ខបោះឆ្នោតជំនួស ឯឧ ខាំតៃ ស៊ីផាន់ដន អតីតប្រធាន គណៈបរិការមជ្ឈឹមបក្ខ និងជាប្រធានប្រទេស នៅក្នុងសម័យអង្គសន្នីបាតបក្ខ គ្រាទី៨ កាលពីថ្ងៃទី ២១ មីនា ២០០៦ នេះ។

បច្ចុប្បន្ននេះ ឯឧ ខាំតៃ អាយុ៨២ឆ្នាំ បានកាន់កាប់នយោបាយ និងទាហាន មកយ៉ាងយូររយៈពេលជាង៥៥ឆ្នាំ ដោយស្ថិតក្រោមការដឹកនាំរបស់ លោក កៃសន ព្រហ្មវិហាន ដែលជាអ្នក បង្កើតកងទ័ព ប្រជាជនលាវ និងគ្រប់គ្រងប្រទេសលាវ ដែលក្រោយមក បានក្លាយជាបក្ខប្រជាជន បដិវត្តលាវ។

ខណៈគ្នានេះដែរ បណ្ឌិត ជ័យសនផន ព្រហ្មវិហាន ប្រធានគណៈកម្មការទំនាក់ទំនង សភាជាតិ ដែលជាបុត្រម្នាក់របស់ កៃសន ត្រូវបានបោះឆ្នោតជាគណៈកម្មការបក្ខ មួយសម័យទៀតផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: