គុណព្រះជួយ!! ស្រីស្អាតអលេក សានដ្រា

 

ក្នុងកម្មវិធីមួយនាយប់ថ្ងៃអង្គារ កន្លងមកនេះ ស្ថានីយ៍ទូរទស្សន៍ នៃន៍ ធីវី របស់ប្រទេសថៃ បានអញ្ជើញអ្នកចម្រៀងរូបស្រស់ របស់លាវ អលេកសានដ្រា បុណ្យសាយ ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី គុណព្រះជួយ របស់ស្ថានីយ៍នេះ ក្នុងឱកាសគ្រប់៥៥ឆ្នាំ សម្ព័ន្ធមេត្រីការទូត ថៃលាវ។

អលេកសានដ្រា ធិតាវ័ន បុណ្យសាយ ជាអ្នកចម្រៀងស្រី ដែលស្អាត និងល្បីបំផុត ទៅណាមកណាមានតែ សំឡេងអបអររំពង រហូតមានការថតកាយវិការរបស់នាងសម្ដែងតាមទូរទស្សន៍នៅជប៉ុន សិង្ហបុរី នឹងផ្សព្ធផ្សាយនៅបរទេសទៀតផង។

ការមកប្រទេសថៃគ្រានេះ នាងបានមករួមឱកាសពិសេសរបស់កម្មវិធី ដោយរួមច្រៀងបទ ក្រមុំលាវ កំឡោះថៃ ដែលតែងដោយ ឃុនប្រៈភាស ជលស្រានន្ទ ដោយរួមច្រៀងជាមួយតារាថៃ ច័ក ជវិន ចិតសមបូរណ៍។ ពេញរយៈការសម្ដែង អ្នកទាំង២ ញញឹមញញែម សំឡឹងដាក់គ្នា មើលទៅជារូបភាព ដែលគួរឲ្យជាទីស្រឡាញ់បំផុត។

នាងខ្ញុំសប្បាយចិត្តណាស់ ដែលបានក្លាងជាតួតំណាងប្រទេសលាវ មកចូលរួមក្នុងពីធីសម្ព័ន្ធមេត្រី គ្រានេះ ហើយក៏ជាលើកដំបូងដែរ ដែលនាងខ្ញុំបានរួមច្រៀងជាមួយអ្នកចម្រៀងថៃ។ ដំបូងនាងខ្ញុំរំភើបណាស់ រហូតគេងមិនលក់ ព្រោះថា នាងខ្ញុំត្រូវលេងវីយូឡុងផង ជាមួយភ្លេងដែលមានន័យរំភើបសប្បាយរីករាយ រវាងកំឡោះក្រមុំមួយគូ ដោយមានទន្លេមេគង្គ នៅចំកណ្ដាល ហើយថ្ងៃនេះ ជាថ្ងៃដែលអលេកសានដ្រា រីករាយខ្លាំងណាស់ ហើយសូមប្រិយមិត្តរង់ចាំតាមដាន នាងខ្ញុំច្រៀងចម្រៀងថៃ តើវាយ៉ាងណាដែរ រ៉ាប់រងថា ប្រិយមិត្តនឹងមិនខកបំណងទេ ចាស។

អលេកសានដ្រា ជាអ្នកចម្រៀងវ័យ១៩ឆ្នាំ កូនកាត់លាវ ប៊ុលហ្ការី អាចនិយាយបានច្រើនភាសា រួមទាំងភាសាអង់គ្លេស ប៊ុលហ្ការី និងភាសាជប៉ុនផងដែរ។ នាងជាអ្នកចម្រៀងលំដាប់ស៊ុបភើរស្តារ៍របស់លាវ ដែលមានជំនាញផ្ទាល់ខ្លួន ចេះសម្ដែងគ្រឿងតន្ត្រីនៅលើវេទិកា ដូចជាហ្កីតា វីយូឡុង និងព្យាណូ បានយ៉ាងជំនាញទៀតផង៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: