ចេញពីថៃ ទៅលេងកោះហ្វុកុក (កោះត្រល់) សប្បាយៗ មិនចាំបាច់វីសា

 

ជាកោះដែលមានទេសភាពស្អាតហើយ កោះហ្វុកុក ជាស្ថានទីដែលគួរឲ្យចាប់អារម្មណ៍ ផ្នែកទេសចរណ៍ មួយកន្លែងទៀត របស់ប្រទេសវៀតណាម។ សារាចរពីនាយករដ្ឋមន្ត្រី វៀតណាម ថ្មីៗនេះបាន បញ្ឈប់ការយកទិដ្ឋការសម្រាប់អ្នកទេសចរ បរទេស ដែលមកលេងកោះហ្វុកុក ដើម្បីស្វាគមន៍ អ្នកទេសចរឲ្យមកលេងកោះនេះ បានស្រួលឡើង។

ចាប់តាំងពីពាក់កណ្ដាលខែមីនានេះតទៅ អ្នកទេសចរបរទេសមិនចាំបាច់ធ្វើដំណើរ ទៅកោះហ្វុកុក ដោយឆ្លងតាមអាកាសយានដ្ឋាន អន្តរជាតិ តើម សើន ញើត នៅទីក្រុងហូជីម៊ិញ ទៀតទេ។ ក្រុមហ៊ុនទេសចរ សាយហ្កន ហ្វុកុក បានបើកទទួលអ្នកទេសចរបរទេស ដោយធ្វើដំណើរតាមសមុទ្ទ តាមរយៈកប៉ាល់ទេសចរ ដោយមានអ្នកទេសចរ ធ្វើដំណើរពីប្រទេសថៃ និងកម្ពុជា បានទៅលេងកោះហ្វុកុកនេះ រាប់រយនាក់ រៀងរាល់ថ្ងៃអង្គារ។

នេះគឺដោយសាររបៀបវិធីឆ្លងទៅលេងកោះ ត្រូវបានធ្វើឲ្យមានសភាព ងាយស្រួលឡើង ដោយអ្នកទេសចរ ធ្វើដំណើរតាមសមុទ្ទទៅលេងកោះហ្វុកុក អាចធ្វើដំណើរឆ្លងចូលកោះបាន ដោយគ្រាន់បង្ហាញ លិខិតឆ្លងដែន ដែលមានរយៈពេលយ៉ាងតិច៤៥ ថ្ងៃ មុនកាលកំណត់អាយុលិខិតឆ្លងដែន តែប៉ុណ្ណោះ។ ប្រសិនបើ ធ្វើដំណើរតាមផ្លូវអាកាស ក៏ត្រូវឆ្លងតាមអាកាសយានដ្ឋាន អន្តរជាតិ នៅទីក្រុងហូជីម៊ិញ ដូចធម្មតា។

អ្នកជំនួយការរីសរ៍ត សៃហ្កន ហ្វុកុក បាននិយាយថា មណ្ឌលកម្សាន្តរបស់លោក បានទទួលការអនុញ្ញាតឲ្យ ដំណើរការរយៈពេលវែង ជាមួយកប៉ាល់ដឹកអ្នកទេសចរ ចំពោះសេវាស្នាក់នៅ និងសេវាផ្សេងៗទៀតនៅលើកោះ ដូចជាកម្មវិធីទស្សនាកោះចំនួន១ថ្ងៃ ដោយការដើរកម្សាន្តនៅលើកោះ និងកិច្ចកម្មមួយចំនួន ដូចជា ស្ទួចត្រី មុជទឹក និងចម្អិនអាហារ និងកិច្ចកម្មដែលពេញនិយមបំផុតនោះ គឺ ការមុជទឹកមើលផ្កាថ្ម និងចម្អិនអាហារជាមួយអ្នកកោះជាតិវៀតណាមជាដើម៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: