លាវចាត់បុណ្យចូលឆ្នាំថ្មីដ៏ធំ នៅក្រុងមរតកលោក

 

ខែត្រហ្លួងព្រះបាង បានកំណត់ចាត់បុណ្យចូលឆ្នាំថ្មីលាវ ឬទេសកាលសង្ក្រាន្ត យ៉ាងធំ រវាងថ្ងៃទី១២ ដល់១៩ មេសា នេះ ដែលជាប្រពៃណីដ៏ផូរផង់ និងវប្បធម៌ដ៏ពិតប្រាកដ របស់អ្នកស្រុកហ្លួងព្រះបាង ប្រចាំឆ្នាំ និងល្បីឈ្មោះនៅលើលោក។

លោក ខាំផុយ ផមមៈវង្ស ជំនួយការផ្នែកទេសចរខែត្រហ្លួងព្រះបាង បានរាយការណ៍ថា ចំពោះបុណ្យចូលឆ្នាំថ្មីគ្រានេះ ហ្លួងព្រះបាង នឹងចាត់ត្រៀមកិច្ចកម្ម សម្រាប់អ្នកទេសចរ ឲ្យចូលរួមកាន់តែច្រើនឡើង ហើយនេះជាលើកដំបូងហើយ ដែលខែត្របានអញ្ជើញ ខែត្រផ្សេងៗ នាំផលិផល មកដាក់បង្ហាញនៅក្នុងពិធីបុណ្យទៀតផង។

ពិធីបុណ្យនេះ នឹងចាត់ឡើងនៅបរិវេណលានព្រះសង្ឃធាតុហ្លួង ហើយក្រៅអំពីការនាំផលិតផល ទាំងមកពីហ្លួងព្រះបាង និងក្រៅហ្លួងព្រះបាង និងមកពីខែត្រផ្សេងៗមកដាក់បង្ហាញហើយ នៅមានការប្រកួត ជ្រើសរើសរកផលិតផល ដែលល្អបំផុត។ មានវេទិកាសម្ដែងសិល្បៈប្រពៃណី រួមទាំងការចាត់ប្រកួត នាងសង្ក្រាន្ត ផងដែរ។ 

ការប្រកួតនាងសង្ក្រាន្ត នឹងចាត់ឡើងរវាងថ្ងៃទី១២ និង១៣ មេសា ហើយថ្ងៃទី១៤ ១៦ គឺជាកិច្ចកម្មសំខាន់ គឺការហែរក្បួនព្រះពុទ្ធរូប ជំវិញក្រុងហ្លួងព្រះបាង ដើម្បីឲ្យប្រជាជនក្រុង និងអ្នកទេសចរ អាចស្រង់ព្រះ ដើម្បីជាសិរីមង្គល ក្នុងឱកាសចូលឆ្នាំថ្មី។

នៅព្រឹកថ្ងៃទី១៧ មេសា អ្នកតំណាងមកពីខែត្រនីមួយៗ នឹងរួមគ្នាមកសារៈមន្ទីររបស់ខែត្រ ដើម្បីរួមពិធី ស័ក្តសិទ្ធិ ក្នុងការរើព្រះបាង ដែលជាព្រះពុទ្ធរូបដ៏សំខាន់របស់ខែត្រ ចាត់ហែរទៅប្រតិសដ្ឋាន នៅឯវត្តថ្មីសុវណ្ណភូមារាម ដើម្បីឲ្យប្រជាជនបានស្រង់ព្រះ ហើយនៅពេលថ្ងៃត្រង់ ក៏មានការលេងបាចទឹកគ្នាផងដែរ។ ចំណែកនៅថ្ងៃទី១៨ មេសា ក៏មានការចាត់សម្ដែងល្ខោន ព្រះរាម ព្រះល័ក្មណ៍ និងនៅថ្ងៃទី១៩ មេសា មានក្បួនហែរព្រះបាង ត្រឡប់មកប្រតិសដ្ឋាន នៅសារៈមន្ទីរ ដូចដើមវិញ។

ទីសំណាក់នានា មិនថា សណ្ឋាគារ ផ្ទះសំណាក់ ហាងអាហារផ្សេងៗ និងវត្ថុសម្រួលនានា បានចាត់ត្រៀម យ៉ាងរួចរាល់ ដើម្បីទទួលអ្នកទេសចរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលនឹងធ្វើដំណើរមក ក្នុងឱកាសនោះ ដ៏ច្រើនសម្បើម៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: