ភូមា ឆ្លងទិវាកងទ័ពជាតិ

 

រដ្ឋាភិបាលទាហានភូមា បានចាត់ពិធីបុណ្យកងទ័ពដ៏ធំ នៅក្រុងភៀងមៈណា ដែលជាទីក្រុងថ្មីរបស់ភូមា កាលពីថ្ងៃច័ន្ទ ២៧ មីនា កន្លងទៅនេះ។ ឧត្ដមសេនីយ៍ អាវុសូ តាន ឆួយ មេដឹកនាំជាន់ខ្ពស់ របស់ភូមា បានថ្លែងថា ប្រទេសភូមា ត្រូវមានកងទ័ពមួយ ដែលខ្លាំងក្លា ក្នុងពេលដែលប្រទេស កំពុងផ្លាស់ប្ដូរទៅរករបប ប្រជាធិបតេយ្យ។

ដោយមានការផ្សាយបន្តផ្ទាល់ តាមស្ថានីយ៍ទូរទស្សន៍ គេឃើញមានទាហានភូមាចំនួនជាង ១២.៧០០ រូប និងមានការត្រួតពលទាហាន ពីសំណាក់ ឧត្ដមសេនីយ៍ អាវិសូ តាន ឆួយ ដែលឈរនៅលើរថយន្ត និងនៅពីខាងក្រោយគេឃើញមានរូបសំណាក អតីតក្សត្រដែលខ្ពស់ច្រងោង ដែលគេដាក់នៅក្នុងបរិវេណប្រារព្ធពិធី ចំនួន៣ព្រះអង្គ គឺ ព្រះចៅអនោរៈថា បុរេងនង និងព្រះចៅលងពញា។

ទិវាបុណ្យកងទ័ពភូមា ជាការឆ្លងគម្រប់៦១ឆ្នាំ នៃការចាប់ផ្ដើមតយុទ្ធប្រឆាំង នឹងកងទ័ពជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ ដោយមានការតាំងកងបញ្ជាការកងទ័ព នៅក្រុងភៀងមៈណា នេះឯង៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: