ថៃបោះឆ្នោត

 

ប្រទេសថៃបាន ធ្វើការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២ មេសា កន្លងទៅនេះ។

គណៈបក្សប្រឆាំងរបស់ថៃ បានធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោត ដោយទាមទារឲ្យ លោកនាយករដ្ឋមន្ត្រី ទ័ក្សិណ ជិណវ័ត្រ ចុះចេញ ពីដំណែង និងទាមទារឲ្យ ព្រះមហាក្សត្រថៃ ប្រទាននាយករដ្ឋមន្ត្រីថ្មី តាមមាត្រាទី៧ របស់រដ្ឋធម្មនុញ្ញ ប្រទេសនេះ។

តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ គណៈបក្សថៃរ័កថៃ របស់លោកនាយករដ្ឋមន្ត្រីទ័ក្សិណ ទទួលបានជាង៦០ភាគរយ ដែលភាគច្រើនទទួលបាន ពីប្រជាជននៅភាគឥសាន្ត និងភាគខាងជើងប្រទេស ដែលមានការគាំទ្រលោក។ ប្រជាជននៅភាគខាងត្បូង និងភាគកណ្ដាលប្រទេសថៃ មិនបោះឆ្នោត គាំទ្រ លោកទេ។

មានប្រជាជនជាច្រើន មិនបានគូសសន្លឹកឆ្នោត និង សន្លឹកឆ្នោតជាច្រើនខូច មិនយកជាការបាន។ ថ្ងៃអាទិត្យសប្ដាហ៍ ក្រោយនឹងមានការបោះឆ្នោតជាថ្មី ឡើងវិញ នៅក្នុងមណ្ឌលចំនួន៣៨ ក្នុង១៥ខេត្ត ដែលអ្នកឈរឈ្មោះបោះឆ្នោតមិនទទួលបាន សំឡេង២០ភាគរយ ដែលកំណត់ដោយច្បាប់បោះឆ្នោត៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: