ធុរកិច្ចកើតមាននៅភៀងមៈណារដ្ឋធានី

 

ការអភិវឌ្ឈទីក្រុងថ្មីរបស់រដ្ឋាភិបាល ទាហានភូមា បានជួយបង្កក្ដីសង្ឃឹមថ្មី ចំពោះវិស័យធុរកិច្ច របស់ប្រជាជនក្នុងក្រុង ដែលធ្លាប់តែស្ងាត់ជ្រងំ អស់ពេលជាយូរ របស់ប្រទេសនេះ ខណៈដែលមន្ត្រីរដ្ឋការ ភ្នាក់ងាររដ្ឋ កំពុងរើចូលទីក្រុងថ្មី ភៀងមៈណា ដែលស្ថិតចម្ងាយ៣៥០ គីឡូម៉ែត្រ ពីទីក្រុងចាស់យ៉ាងកូន។

"កាលពីមុន នៅទីនេះមិនមានអ្វីឡើយ តែពេលនេះ មានមនុស្សច្រើនណាស់។ ខ្ញុំជឿថាជីវិត នឹងប្រសើរឡើង ព្រោះថាវិថីជីវិតនៅក្នុងក្រុង បានផ្លាស់ប្ដូរទៅ" ប្រជាជនអ្នកលក់ទឹកម្នាក់នៅ ភៀងមៈណា បាននិយាយ។

ខាងរដ្ឋបាលភូមា បានដាក់ឈ្មោះទីកន្លែងថ្មីនេះថាជារដ្ឋធានី (Nawpyidaw) ខណៈដែលការកសាង ស្ថានទីផ្សេងៗ រួមទាំង អាផារតមេនត៍ និងខនដូ នានា សម្រាប់ការស្នាក់អាស្រ័យ តែបណ្ដាអ្នករដ្ឋការ ក៏ចាប់ផ្ដើមរើចូលទៅនៅ ចាប់តាំងពីមានការរើក្រសួង និងមន្ទីរនានា ចូលទៅទីក្រុងថ្មីនោះមកម៉្លេះ។

កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ប្រជាជនភូមាទូទាំងប្រទេស បានឃើញសម្រស់ទីក្រុងថ្មី ជាលើកដំបូង តាមរយៈការផ្សាយបន្តផ្ទាល់ ពីស្ថានីយ៍កងទ័ព ព្រមទាំងបានឃើញអនុស្សាវរីយ៍ អតីតព្រះមហាក្សត្រ ដ៏ធំខ្ពស់របស់ភូមា ចំនួន៣ព្រះអង្គ ទៀតផង៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: