បាងកកអ៊ែរ៍វេយស៍ស្នើព្រលានយន្តហោះថ្មី សម្រាប់ប្រទេសលាវ

 

ខាងក្រុមហ៊ុន អាកាសចរបាងកកអ៊ែរ៍វេយស៍ បានលើកសំណើ ព្រលានយន្តហោះថ្មីមួយ សម្រាប់ទីក្រុងហ្លួងព្រះបាង របស់ប្រទេសលាវ សម្រាប់សេវា ភ្ញៀវទេសចរ ដែលធ្វើដំណើរមក ច្រើនឡើងៗ មកកាន់ទីក្រុង ដែលជាស្ថានមរតកលោក នៅក្នុងប្រទេសលាវនេះ។

លោក ប្រាសើត ប្រាសាទទង ឱសថ ស្ថាបនិកប្រធានប្រតិបត្តិ ក្រុមហ៊ុនបាងកកអ៊ែរ៍វេយស៍ បានព្រមានថា ព្រលានយន្តហោះ នៅហ្លួងព្រះបាងសព្វថ្ងៃនេះ អាចដំណើរការបាន ត្រឹមតែ៣ឆ្នាំទៀតតែប៉ុណ្ណោះ។

ក្រៅពីមានចម្ងាយផ្លូវរត់ខ្លី (១៨៥០ម៉ែត្រ) ទីតាំងភូមិសាស្ត្រ មិនសូវអំណោយផល ដោយហេតុថា ព្រលាននេះ នៅជាប់នឹងជួរភ្នំ ដែលលំបាកក្នុងការចុះចត។

"យើងត្រៀមរួចរាល់ហើយ ដើម្បីវិនិយោគ ព្រលានយន្តហោះថ្មី សម្រាប់ហ្លួងព្រះបាង។ វាមានសារៈសំខាន់ ផ្នែកសេដ្ឋកិច្ចណាស់ សម្រាប់ប្រទេសលាវ ក្នុងការមានព្រលានយន្តហោះថ្មី" លោក បណ្ឌិត ប្រាសើត បានមានប្រសាសន៍។ "ជាមួយនឹងព្រលានយន្តហោះថ្មីនេះ យើងអាចប្រើ យន្តហោះប្រភេទ ជេតបាន ដែលអាចហោះហើរលឿន នឹងមានផាសុកភាព ដែលនឹងអាច នាំអ្នកទេសចរច្រើនបន្ថែមទៀត មកកាន់ហ្លួងព្រះបាង" ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: