អាកាសចរវៀតណាមសំឡឹងមើលសេវាថ្មីនៅឥណ្ឌូចិន

 

អាកាសចរជាតិ ប្រទេសវៀតណាម មានគម្រោងនឹងបើកសេវា នៅឥណ្ឌូចិន បន្ទាប់ពីជោគជ័យ កាលពីលើកទី១រួចមក។

ខាងអាកាសចរ បានបញ្ជូនគម្រោងផែនការនេះ រួចរាល់ហើយដើម្បីឲ្យផ្នែករដ្ឋបាលអនុម័ត។ នេះបើតាមការឲ្យដឹងពី អាកាសចរវៀតណាម។

សេវាថ្មីនេះ នឹងចាប់ដំណើរចេញពី ទីក្រុងហាណូយ ប្រទេសវៀតណាម រួចធ្វើដំណើរតាម ទីក្រុងហ្លួងព្រះបាង របស់ប្រទេសលាវ និងទីក្រុងសៀមរាប របស់ប្រទេសកម្ពុជា មុនពេលចុះចតនៅទីក្រុង ហូជីម៉ិញ ហើយនឹងពេលត្រឡប់ ទៅវិញ គឺតាមផ្លូវដដែល។

មន្ត្រីអាកាសចរបាននិយាយថា វាគ្មានបញ្ហាអ្វីទេ ទាក់ទងទៅនឹងគោលនយោបាយនេះ។

នាពេលបច្ចុប្បន្ននេះ អាកាសចរវៀតណាម បានបើកសេវាជាប្រចាំថ្ងៃ នៅឥណ្ឌូចិន ពីទីក្រុងហាណូយ និងទីក្រុងហូជីម៉ិញ ដោយឆ្លងកាត់ទីក្រុងវៀងច័ន្ទន៍ របស់ប្រទេសលាវ និងទីក្រុងភ្នំពេញ របស់ប្រទេសកម្ពុជា។

តាមរយៈកាលប្រជុំ នាពេលថ្មីៗនេះ របស់មន្ត្រីអាកាសចរ មហាអនុតំបន់ទន្លេមេគង្គ ក៏បានមានកិច្ចព្រមព្រៀង បង្កើតផ្លូវអាកាសថ្មីៗ សម្រាប់អ្នកទេសចរផងដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: