នាយកថៃចាកចេញពីដំណែង

កាលពីយប់ថ្ងៃអង្គារ (០៤ មេសា ២០០៦) នេះ លោកនាយករដ្ឋមន្ត្រីថៃ ទ័ក្សិណ ជិណវ័ត្រ បានប្រកាសតាម ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ របស់ប្រទេសថៃថា លោកនឹងមិនទទួលដំណែងជានាយករដ្ឋមន្ត្រីថៃ សម្រាប់អាណត្តិក្រោយនេះទេ។

លោកនាយករដ្ឋមន្រ្តី បានថ្លែងដូចនេះ បន្ទាប់ពីលោកបានចូលគាល់ ព្រះមហាក្សត្រថៃ ព្រះបាទភូមិពល អាតុល្យតេជ។ លោកនាយករដ្ឋមន្ត្រី បានប្រកាសពីដំណឹងនេះ នៅមុខគណៈរដ្ឋមន្ត្រី របស់លោក និងក្រុមគ្រួសារលោកផងដែរ។

លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យពួកគណៈប្រឆាំង ព្រមទាំងសម្ព័ន្ធមិត្រ ប្រជាជនដើម្បីប្រជាធិបតេយ្យ ឲ្យចូលរួមបោះឆ្នោត ដើម្បីរក្សាសន្តិសុខ និងកេរ្តិ៍ឈ្មោះប្រទេសថៃ។ លោកបានបន្តថា សេចក្ដីសម្រេចចិត្ត របស់លោក គឺដើម្បីថ្វាយកិត្តិយស ដល់ព្រះមហាក្សត្រថៃ ដែលប្រទេសថៃនឹងប្រារព្ធ ធ្វើបុណ្យខួប៦០ឆ្នាំ នៃការគ្រងរាជ្យរបស់ព្រះអង្គ នាខែមិថុនាខាងមុខនេះ។

ពួកបក្សប្រឆាំងនៅតែទាមទារឲ្យព្រះមហាក្សត្រថៃ ប្រទាននាយករដ្ឋមន្ត្រីថ្មី ដែលជាជន កណ្ដាលមិនមកពីគណៈបក្សថៃរ័កថៃ របស់លោកទ័ក្សិណ។

លោកទ័ក្សិណ នឹងនៅបន្តដំណែងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់នាយករដ្ឋមន្ត្រីថ្មីចូលកាន់ដំណែង។ គណៈបក្សថៃរ័កថៃ របស់លោកនាយករដ្ឋមន្រ្តី ទ័ក្សិណ បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជាង៥៨ភាគរយ។

លោកទ័ក្សិណ បានថ្លែងសុំទោសប្រជាជនថៃ ជាង១៦លាននាក់ ដែលបានបោះឆ្នោតគាំទ្រឲ្យលោកបន្តកាន់ដំណែងជានាយករដ្ឋមន្ត្រីនេះ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: