ភូមាមានទូរស័ព្ទដៃតែ១,៤សែនលេខ

 

ចំនួនអ្នកប្រើទូរស័ព្ទ នៅក្នុងប្រទេសភូមា បានកើនឡើងយ៉ាងឆាប់ ដែលកាលពីខែមីនា នេះកើនឡើងប្រមាណ ២៥៤៨-៥៤៩ លេខ និងបច្ចប្បន្ននេះ មានចំនួន៥១៣,៣០១លេខហើយ តែខណៈគ្នានេះ ចំនួនអ្នកប្រើទូរស័ព្ទ អាចរាប់បានថា នៅទាបណាស់ បើធៀបនឹងចំនួនប្រជាករ ៥២លាននាក់ នៅទូទាំងប្រទេសនោះ។

តាមស្ថិតិរបស់ក្រសួងទូរគមនាគមន ប្រៃសណី និងទូរលេខ បានបង្ហាញឲ្យដឹងថា ចំនួនទូរស័ព្ទចល័ត ប្រព័ន្ធជីអេសអឹម សេឡូឡារ៍ និងស៊ីឌីអឹមអេ រួមគ្នាទៅ មានចំនួនត្រឹម ១៤៦,៣២១ គ្រឿងប៉ុណ្ណោះ ចំណែកទូរស័ព្ទផ្ទះ មានចំនួនស្មើដើម គឺ ៣០៣,២២៨ គ្រឿង ដោយឡែកនៅទីក្រុងយ៉ាងកុង មានចំនួនដូចដើម ដែលមានទូរស័ព្ទចល័ត ប្រព័ន្ធជីអេសអឹម ចំនួន៨១,០០០ គ្រឿង។

ខាងក្រសួងកំពុងតែមានផែនការ បន្ថែមលេខប្រព័ន្ធជីអេសអឹម ចំនួន ៤០,០០០ លេខបន្ថែមទៀត ដើម្បីភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ក្នុងការទាក់ទងគ្នា និងដើម្បីធ្វើការអភិវឌ្ឈ ប្រព័ន្ធទូរគមនាគម ក្នុងប្រទេស ទៀតផង។

យ៉ាងណាក៏ដោយ រដ្ឋការភូមា មានផែនការបន្ថែមចំនួនលេខទូរស័ព្ទ ៣ភាគរយ នៅក្នុងរយៈពេលពីរឆ្នាំទៀត ដែលនៅពេលបច្ចុប្បន្ន មានអត្រាការប្រើទូរស័ព្ទ ទល់ចំនួនប្រជាករ គឺ០,៨ភាគរយ ឬ ក្នុងប្រជាជន១០០០នាក់ មានទូរស័ព្ទតែ៨ គ្រឿងប៉ុណ្ណោះ។

នៅក្នុងឆ្នាំ២០០៤ មានក្រុមហ៊ុនទូរគមនាគមនចិនចំនួន២ គឺ ក្រុមហ៊ុនអាល់កាតែល សៀងហៃ បេលល៍ ចំកាត់ និងក្រុមហ៊ុន ហ្សេតធីអ៊ី បានចូលមកបោះទុននៅប្រទេសភូមា ផ្នែកទូរស័ព្ទប្រព័ន្ធ ជីអេសអឹម ផងដែរ៕

Advertisements

One Response to “ភូមាមានទូរស័ព្ទដៃតែ១,៤សែនលេខ”

  1. Letitia Says:

    I’m so glad that the inneetrt allows free info like this!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: