វៀងច័ន្ទន៍ហាមដាច់ខាត សង្ក្រាន្តកខ្វិកកខ្វក់

ខាងនគរហ្លួងវៀងច័ន្ទន៍ បានចេញសេចក្ដីណែនាំ ដល់ទីប្រារព្ធបុណ្យនានា ឲ្យប្រយ័ត្នប្រយែង រក្សាភាពស្ងប់សុខ និងមានរបៀបរៀបរយ ក្នុងពេលថ្ងៃឈប់សម្រាក ឆ្លងទេសកាលឆ្នាំថ្មី ប្រពៃណី រវាងថ្ងៃទី ១៤ ដល់១៨ មេសានេះ។

សេចក្ដីណែនាំបានដាក់បញ្ជាយ៉ាងតឹងរឹង និងដំណើរការតាមផ្លូវច្បាប់ ដល់អ្នកដែលធ្វើខុស លេងបាចទឹក ខុសធម្មតា ឃ្លាតចាកពីប្រពៃណី ដែលនាំឲ្យផ្លូវថ្នល់កខ្វក់ នឹងអ្នកដទៃមានគ្រោះថ្នាក់ ឬក្ដៅក្រហាយ។

បទបញ្ជាដែលចេញកាលពីថ្ងៃទី៣ មេសានេះ បានកម្រិតឲ្យកងបញ្ជាការ រក្សាភាពស្ងប់សុខ នៅទីក្រុង ដោយបញ្ជាមិនឲ្យមានការប្រើទឹកផ្សំពណ៌ ក្នុងការលេងបាចទឹកទេសកាលឆ្នាំថ្មី។ ហាមប្រើទឹកដែលលាយ ជាតិគីមីផ្សេងៗ។ ហាមប្រើឧបករណ៍លេងជះទឹក ឬដាក់ទឹកក្នុងកំប៉ុងគប់គ្នា។ ហាមគប់ដុំដី ដុំថ្ម ឬកំប៉ុងម្សៅ ជាដើម។

បទបញ្ជាហាមដាច់ខាតការលាយជាតិផ្សេងៗក្នុងទឹក ដែលធ្វើឲ្យអ្នកដែលត្រូវគេបាចទឹកនោះ កើតអាការរមាស់ និងហាមដាច់ខាតការគប់ទឹកក្នុងថង់ប្លាស្ទិច ដែលក្រៅពីធ្វើឲ្យអ្នកដទៃក្ដៅក្រហាយហើយ វាធ្វើឲ្យផ្លូវថ្នល់កខ្វក់ មើលគ្មានរបៀប មិនល្អភ្នែក។

បទបញ្ជានៅហាមប្រាមការបើកយានជំនិះ ដោយមិនឲ្យមានការផឹកសុរា ឬគ្រឿងស្រវឹងនានា រហូតដល់ស្រវឹង។ ហាមការបើកបរលឿន។ ហាមបើកយានជំនិះជាក្រុមៗ តាមថ្នល់នានា ក្នុងនគរហ្លួង និងតាមទីក្រុងនានា ទាំងនេះ គឺជាការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ក្រៅពីនេះ នៅមានការបញ្ជា ហាមដាច់ខាតមិនឲ្យប្រើយានយន្តរបស់រដ្ឋ ទៅលេងបាចទឹក ក្នុងទេសកាលឆ្នាំថ្មី ជាប្រពៃណីដែល កើតមានឡើងនាពេលខាងមុខនេះ។

បទបញ្ជាច្បាប់នេះ បានបញ្ជូនដល់ស្ថានទូតនានា អង្គការបរទេស ក្រសួងរដ្ឋ ទាហាន តម្រួត ក្រុមហ៊ុនរកស៊ីនានា រហូតដល់សាធារណជនទូទៅ និងសំណូមពរឲ្យ គ្រប់ផ្នែកទាំងអស់ ធ្វើជាភ្នែកជាច្រមុះ រក្សាភាពស្ងប់ រៀបរយ ប្រយ័ត្នអគ្គីភ័យ ដើម្បីធានា ឲ្យការឆ្លងទេសកាលឆ្នាំថ្មី ដំណើរការទៅយ៉ាងរៀបរយ៕



Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: