វៀតណាមកែលម្អអាកាសយានដ្ឋានភាគកណ្ដាល


អាកាសយានដ្ឋានអន្តរជាតិដាណាំង អាគារបច្ចុប្បន្ន ដែលនឹងធ្វើការកែលម្អ ដើម្បីទទួលអ្នកទេសចរ នៅភាគកណ្ដាល ប្រទេសវៀតណាម

គ្រោងការកែលម្អ អាកាសយាន្តដ្ឋានអន្តរជាតិ ដាណាំង នាភាគកណ្ដាលប្រទេសវៀតណាម បានទទួលការអនុម័តពីរដ្ឋាភិបាលវៀតណាម រៀបរយហើយ ដោយអនុញ្ញាតិឲ្យ ក្រុមហ៊ុនបរទេស ដំណើរការចេញប្លង់។

ក្រុមហ៊ុន ដែលនឹងចូលធ្វើការកសាងកែលម្អ អាកាសយាន្តដ្ឋាននេះ មានចំនួន៣គឺ ក្រុមហ៊ុន Louis Berger Group Inc មកពីអាមេរិក ក្រុមហ៊ុនទីប្រឹក្សា Airport Consultants BV មកពីនេធើឡែនដ៍ និងក្រុមហ៊ុន ទីប្រឹក្សាកសាង VNCC មកពីវៀតណាម។ 

អាកាសយាន្តដ្ឋាន ដែលនឹងទទួលការកែលម្អថ្មីនេះ នឹងត្រូវប្រើប្រាស់ទឺកប្រាក់ប្រមាណ ៧៥លាន ដុល្លារអាមេរិក ដែលនឹងដំណើរការកសាង លើផ្ទៃដី ៣៤,០០០ ម៉ែត្រការេ ដោយចាប់ផ្ដើម កសាងនាខែ ធ្នូ ឆ្នាំ២០០៦នេះ។ អាកាសយាន្តដ្ឋានថ្មីនេះ នឹងបំពាក់ឧបករណ៍ បម្រើភាពងាយស្រួល តាមមាត្រដ្ឋានសាកល ដែលនឹងអាចទទួលអ្នកដំណើរ បាន៤លានអ្នកក្នុងមួយឆ្នាំ។

អាកាសយាន្តដ្ឋាននេះ នឹងបម្រើដល់វិស័យទេសចររបស់វៀតណាម ភាគកណ្ដាល ដែលមានទីក្រុងបុរាណ ហើយដែលនឹងជួយ អភិវឌ្ឍសេដ្ឋកិច្ច ភូមិភាគនេះឲ្យរីកចម្រើនឡើង៕


ប្លង់អាកាសយាន្តដ្ឋានថ្មី

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: