កសាងស្ពានទី៣ឆ្លងកាត់ទន្លេមេគង្គ

 

ប្រទេសថៃ និងលាវ មានគម្រោងកសាងស្ពានធំទី៣ ឆ្លងកាត់ទន្លេមេគង្គ នាខែត្រខាំមួន របស់ប្រទេសលាវ និងខែត្រនគរភ្នំ របស់ប្រទេសថៃ។

ស្ពានថ្មីនេះ នឹងសាងសង់ឡើងនៅក្នុងភូមិ បានវៀនតៃ នៃស្រុកថាខែក ខែត្រខាំមួន របស់លាវ ទល់នឹងភូមិបានហូម ខែត្រនគរភ្នំ របស់ថៃ។

ស្ពានថ្មីដែល នឹងភ្ជាប់ប្រទេសទាំង២នេះ នឹងមានប្រវែង៦៥០ ទៅ៧០០ ម៉ែត្រ។

ចំណុចដែលនឹងធ្វើការសាងសង់ គឺមានចម្ងាយ១៣គីឡូម៉ែត្រ ពីស្រុកថាខែក របស់លាវ និងចម្ងាយ១១គីឡូម៉ែត្រ ពីស្រុកនគរភ្នំរបស់ថៃ។ ចំណុចសាងសង់នេះ ត្រូវបានយល់ស្របពីសំណាក់ប្រជាជន នៃប្រទេសទាំង២រួចរាល់ហើយ ដែលពួកគេ យល់ស្របថា ស្ពានថ្មីនេះ នឹងជួយផ្ដល់ប្រយោជន៍ ដល់ការអភិវឌ្ឈ ប្រជាជននៃប្រទេសទាំង២។

ស្ពានថ្មីនេះ នឹងធ្វើការកសាងនាពេលឆាប់ៗនេះ ដោយមានជំនួយពីរដ្ឋាភិបាលថៃ ជាទឹកប្រាក់ចំនួន ១០០០លានបាត។

បច្ចុប្បន្ននេះ ការធ្វើដំណើរឆ្លងកាត់ខែត្រខាំមួន ទៅប្រទេសថៃ គឺធ្វើតាមរយៈសាឡាងចំនួន១០ ដែលផ្ទុកទម្ងន់ជាង២០ ទៅ៣០ តោន។ សំភារៈដឹកជញ្ជូន តាមសាឡាងនេះ ភាគច្រើនគឺគ្រឿងសំណង់ ដែលយកមកកសាងគម្រោងវារីអគ្គីសនី នាំធើន២ ដែលមានតម្លៃជាង១០០០លានដុល្លារ អាមេរិក៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: