បោះពុម្ពសៀវភៅពីកិរិយាមារយាទលាវ


សៀវភៅ មារយាទរម្យទម កិរិយាប្រពៃ បានផ្ដល់ដល់ក្រសួងអប់រំ ដើម្បីនាំទៅចែក បណ្ណាល័យតាមសាលារៀននានា ទូទាំងប្រទេស ដើម្បីឲ្យយុវជន បានយល់វឌ្ឍនធម្ម របស់ជាតិ បានប្រសើរឡើង

កាលពីថ្ងៃទី៧ មេសា នេះ នៅឯក្រសួងអប់រំ ប្រទេសលាវ មានពិធីប្រគល់ ទទួល សៀវភៅ "មារយាទរម្យទម កិរិយាប្រពៃ" ដល់ក្រសួងអប់រំ ដោយចំណាយធុនរបស់ នាងវៀងជ័យ ចុលាមុនី អ្នកចាត់សៀវភៅ ដោយមានលោក បុនលាវង់ ប្រធាន ទីស្នាក់ការ ក្រសួងអប់រំ ព្រមទាំងប្រធានទាំងសង្ខាង រួមជាសក្ខីភាព ក្នុងពិធីនេះដែរ។

សៀវភៅ ដែលបានប្រគល់នាគ្រានេះ មានចំនួន៥០០ក្បាល រួមជាទឹកប្រាក់ទាំងអស់ ប្រមាណ១០លានកីប ដែលជាធុនផ្ទាល់របស់ នាងវៀងជ័យ ចុលាមុនី ចាត់បោះពុម្ព គ្រាដំបូង ចំនួន២០០០ក្បាល ដើម្បីនាំទៅចែក ឲ្យសាលារៀន ស្ថាប័នសិក្សានានា ទូទាំងប្រទេស។

នាងវៀងជ័យ ចុលាមុនី បានមានប្រសាសន៍ថា សៀវភៅនេះ ជារឿងរ៉ាវ ទាក់ទង ការអនុរ័ក្សវឌ្ឍនធម្ម របស់ជាតិ បានបែងចែកចេញជា២ភាគធំៗ គឺវឌ្ឍនធម្ម សង្គមនាសម័យបុរាណ និងវឌ្ឍនធម្ម សង្គម នាសម័យបច្ចប្បន្ន។

វត្ថុបំណង ក៏គឺការផ្សព្ធផ្សាយវឌ្ឍនធម្ម ប្រពៃណី ដ៏ផូរផង់របស់ជាតិ អត្ថន័យ ភាពសំខាន់ របស់បុណ្យប្រចាំជាតិ ការចាត់បុណ្យ កិរិយាមារយាទ ការនិយាយស្ដី ការតែងកាយ និងផ្សេងៗទៀត ដែលបានរួបរួមទុកក្នុងសៀវភៅនេះ ដើម្បីឲ្យអ្នកស្រករក្រោយ បានដឹង និងយល់ យ៉ាងត្រឹមត្រូវ ពីឯកលក្ខណៈ វឌ្ឍនធម្មរបស់ជាតិ នេះជាសេចក្ដីរាយការណ៍របស់ កាសែត វៀងច័ន្ទន៍ថ្មី៕  

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: