ម៉ាឡេស៊ីប្រគល់ផ្លូវរថភ្លើងកម្ពុជា


បច្ចុប្បន្នរថភ្លើងប្រើចំហាយរបស់កម្ពុជា និងប្រើប្រាស់នៅឡើយ ទោះបីមានក្បាលរថភ្លើងដែលប្រើ ដោយប្រេងសាំង មកពីប្រទេសចិន ប្រើក៏ដោយចុះ។ ប្រទេសម៉ាឡេស៊ី បានសម្រេចបរិច្ចាក ផ្លូវរថភ្លើងចាស់ៗ ដល់កម្ពុជា ដើម្បីសាងផ្លូវរថភ្លើងថ្មី ពីស៊ីសុផុន ទៅប៉ោយប៉ែត ដែលជាជាយដែនជាប់នឹងប្រទេសថៃ

ប្រទេសម៉ាឡេស៊ី បានបរិច្ចាកផ្លូវរថភ្លើងចាស់ៗ ដែលមានប្រវែង១០៦គីឡូម៉ែត្រ ដល់ប្រទេសកម្ពុជា ដើម្បីយកទៅកសាងផ្លូវរថភ្លើងមួយកន្លែង នៅក្នុងប្រទេសនេះ ដែលមានប្រវែង៤៨គីឡូម៉ែត្រ ពីទីប្រជុំជនប៉ោយប៉ែត ទៅស៊ីសុផុន នាភាគខាងជើងឈៀងខាងលិចរបស់ ប្រទេសនេះ។ ខ្សែរថភ្លើងថ្មីនេះ នឹងតភ្ជាប់ខ្សែរថភ្លើងពីប្រទេសថៃ ក្នុងគ្រោងការ តភ្ជាប់ខ្សែរថភ្លើង ត្រានស៍អេសៀ (Trans-Asian Rail Network) ដែលមានចំណុចចាប់ផ្ដើម ពីកោះសិង្ហបុរី ទៅដល់ក្រុងកូនមីង ខែត្រយូណាន ភាគខាងត្បូងឈៀងខាងលិច របស់ប្រទេសចិន។

ដាតុក សេរី អេហ្វហ្វេនដិ នរវាវី (Datuk Seri Effendi Norwawi) រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងពីការជួយផ្ដល់ ខ្សែរថភ្លើងនេះ ក្នុងខណៈប្រជុំគណៈកម្មាធិការ សេដ្ឋកិច្ច និងសង្គម សម្រាប់ម៉ាឡេស៊ី និងប៉ាស៊ីហ្វិក របស់សហប្រជាជាតិ (UNESCAP) គ្រាទី៦២ ដែលប្រារព្ធនាទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទ ១០មេសា នេះ។ ផ្លូវរថភ្លើងដែលមាន ទម្ងន់សរុប៤២០០តោននេះ មានតម្លៃសរុប ប្រមាណ ១,៥លានដុល្លារ អាមេរិក។

ខ្សែរថភ្លើងពីសិង្ហបុរី គួនមីន នេះ ជាគ្រោងការមួយឈ្មោះ ត្រានស៍ អេសៀ ដែលភ្ជាប់ប្រទេសចំនួយ៨គឺ ចិន សិង្ហបុរី ភូមា វៀតណាម លាវ កម្ពុជា ថៃ និងម៉ាឡេស៊ី៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: