បុណ្យឆ្នាំថ្មីហ្លួងព្រះបាងមកដល់ហើយ


ក្បួនហែរព្រះបាង ព្រះពុទ្ធរូបស័ក្តិសិទ្ធិប្រចាំហ្លួងព្រះបាង ឲ្យប្រជាជន បានស្រោចទឹក ដើម្បីសេចក្ដីសេរីមង្គល ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ក្រុងហ្លួងព្រះបាង បានប្រកាសកំណត់ ចាត់បុណ្យឆ្នាំថ្មី ប្រពៃណីលាវ ឬ "ទេសកាលសង្ក្រាន្ត" ឡើងយ៉ាងធំធេង ក្នុងរវាងថ្ងៃទី ១២ ដល់១៩ មេសា នេះ តាមប្រពៃណី ដែលតមកតាំងពីបូរាណកាល ដោយមានការប្រកួត "នាងសង្ខារ" ឬនាងសង្ក្រាន្តផងដែរ។

នៅក្នុងឆ្នាំនេះ ខែត្រហ្លួងព្រះបាង បានអញ្ជើញតំណាងខែត្រផ្សេងៗ ដូចជា ខែត្រចម្ប៉ាស័ក ហួពាន់ ពង្សាលី ហ្លួងណាំថា ខាំមួន និងខែត្រជៀងខ្វាង រួមទាំងអង្គការទេសចរ ជាតិ នៃនគរហ្លួងវៀងច័ន្ទន៍ រួមតាំងផលិតផល តាមខែត្រ មកបង្ហាញ នាឱកាសនេះផងដែរ ដែលនេះជាលើកដំបូងហើយ ក្រៅពីនេះ នៅមានកិច្ចកម្មផ្សេងៗ ជាច្រើនទៀត ដើម្បីឲ្យអ្នកទេសចរ បានចូលរួម។ កាសែត វៀងច័ន្ទន៍ថ្មី បានរាយសេចក្ដីថ្លែងរបស់ លោក ខាំផុយ ភមមៈវង្ស ជំនួយការទីស្នាក់ការទេសចរ របស់ខែត្រ។

ក្នុងទេសកាលបុណ្យចូលឆ្នាំថ្មី ២៥៤៩ របស់លាវនេះ នឹងមានការប្រកួត នាងសង្ខារ ឬនាងសង្ក្រាន្តលាវ ដូចបណ្ដាឆ្នាំមុនៗដែរ រួមទាំងមានវេទិការសម្ដែងសិល្បៈ ការសម្ដែងរបស់អ្នកស្រុក និងការរាំលេង ផ្សេងៗផងដែរ។

ការប្រកួតនាងសង្ខារ មានកំណត់ឡើងរវាង ថ្ងៃទី១២ ១៣ មេសា ក្រោយមកថ្ងៃទី១៤ ១៥ ក៏គឺជារយៈពេលកិច្ចកម្ម សំខាន់ គឺការចាត់ហែរក្បួនព្រះពុទ្ធរូប ដែលស្រស់ស្អាត តាមប្រពៃណី តាមជុំវិញក្រុងហ្លួងព្រះបាង ដើម្បីឲ្យប្រជាជន អ្នកក្រុង និងអ្នកទេសចរ បានស្រង់ទឹកព្រះ ដើម្បីសេចក្ដីសិរីមង្គល ក្នុងឱកាសឡើងឆ្នាំថ្មីនេះ។

នាព្រឹកថ្ងៃទី១៧ មេសា អ្នកតំណាងមកពីខែត្រនីមួយៗ នឹងមករួមគ្នា នៅឯសារៈមន្ទីរក្រុងហ្លួងព្រះបាង ដើម្បីរួមពិធី ស័ក្តិសិទ្ធិ មុនការហែរ "ព្រះបាង" ដែលជាព្រះពុទ្ធរូប ដ៏មានតម្លៃ ប្រចាំហ្លួងព្រះបាង អញ្ជើញទៅប្រតិស្ឋាន នៅវត្តថ្មី សុវណ្ណភូមារាម ឲ្យប្រជាជនបាងស្រង់ព្រះ ក្រោយពីនោះ នៅពេលថ្ងៃត្រង់ ក៏នឹងមានការលេងចូចទឹកដាក់គ្នា។ ចំណែកថ្ងៃទី១៨ មេសា នឹងចាត់មានការសម្ដែង ល្ខោនខោល រឿងព្រះរាមព្រះល័ក្មណ៍ និងនៅថ្ងៃទី១៩ មេសា ក៏នឹងមានក្បួនហែរអញ្ជើញ ព្រះបាងត្រឡប់ ទៅប្រតិស្ឋាន នៅសារៈមន្ទីរដូចដើមវិញ។

ស្ថានីយ៍ស្នាក់អាស្រ័យ របស់អ្នកទេសចរ មិនថាសណ្ឋាគារ ផ្ទះសំណាក់ រានអាហារផ្សេងៗ និងជំនួយការសម្របសម្រួលនានា ដែលចាំបាច់ ក៏បានមានការចាត់ត្រៀម ទុករួចរាល់ ដើម្បីរង់ទទួលអ្នកទេសចរ ដែលមានចំនួនយ៉ាងច្រើន ទាំងនៅក្នុងស្រុក និងក្រៅស្រុក។

នាឱកាសនេះ ជារៀងរាល់ឆ្នាំ នឹងមានអ្នកទេសចរ បរទេស ធ្វើដំណើរទៅរួមពិធីបុណ្យ នាក្រុងមរតកលោកនេះ យ៉ាងច្រើន ជាពិសេស គឺការធ្វើដំណើរដោយ យន្តហោះ ត្រូវបានកក់អស់ មានការកក់សណ្ឋាគារ ពេញអស់ ដែលធ្វើឲ្យអ្នកទេសចរណាដែលមិនបានកក់ ត្រូវចេញទៅស្នាក់តាមផ្ទះសំណាក់ ក្រៅក្រុង។


សម្រស់ "នាងសង្ខារ" ពីការប្រកួតកាលពីឆ្នាំមុន 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: