ពិព័រណ៍បចេ្ចកវិជ្ជាលោកឆ្នាំ២០០៦ បើកនៅកម្ពុជា

ពិព័រណ៍ពិភពលោកឆ្នាំ២០០៦ និងពិព័រណ៍ទំនាក់ទំនងព័ត៌មាន និងវិស័យបច្ចេកវិជ្ជាកម្ពុជាលើកទី២ បានបើក នាថ្ងៃទី៤ ឧសភា នៅក្រុងភ្នំពេញ។

ពិព័រណ៍នេះ ត្រូវបានសហការរៀបចំដោយ អជ្ញាធរជាតិអភិវឌ្ឍន៍ វិស័យទំនាក់ទំនងព័ត៌មាន និងបច្ចេកវិជ្ជា កម្ពុជា (នីដា) រួមជាមួយក្រុមទិន្នន័យ (អាយឌីជី) ពិព័រណ៍លោកវៀតណាម ដែលនឹងកំណត់កាលបរិច្ឆេទ រហូតដល់ថ្ងៃទី៦ ឧសភា។

ព្រឹត្តការណ៍នេះ បានទាក់ទាញអ្នកចូលរួម ទាំងក្រុមហ៊ុន ក្នុងស្រុក និងអន្តរជាតិ ចូលរួមដោយផ្ទាល់ ក្នុងការគាំទ្រ និងផ្ដល់ដំណោះស្រាយ ឧស្សាហកម្ម អាយស៊ីធី នៅក្នុងប្រទេសកម្ពុជា ដូចជា សាជីវកម្មទូរគមនាគមន៍ និងប្រៃសណីយ៍ វៀតណាម (វីអិនភីធី) អេហ្វភីធី អ៊ីនថែល អ៊ីបសុន អនឡាញ និងក្រុមហ៊ុន អាណាណា ជាដើម។

នៅក្នុងឱកាសនេះ ក្រុមហ៊ុនអាណាណារបស់ប្រទេសកម្ពុជា និងក្រុមហ៊ុនចម្រុះ បច្ចេកវិជ្ជាព័ត៌មានវៀតណាម អេហភីធី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយភាគីទាំងពីរ នឹងធ្វើសហប្រតិបត្តិការ លើការអភិវឌ្ឍ ផ្នែកទន់ សំវិថានវត្ថុ នៃផលិតផលព័ត៌មាន និងដំណោះស្រាយ រួមនិងការបណ្តុះបណ្ដាលផងដែរ។

សិក្ខាសាលាស្ដីអំពីព័ត៌មាន និងទំនាក់ទំនងព័ត៌មានវិជ្ជា ក៏នឹងត្រូវធ្វើឡើង នាឱកាសនោះដែរ៕ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: