ប្រទេសថៃចាត់បុណ្យច្រត់ព្រះនង្គ័ល

នាថ្ងៃ១១ ឧសភា នេះប្រទេសថៃបានចាត់ធ្វើបុណ្យច្រត់ព្រះនង្គ័ល ដែលជាទំនៀមប្រពៃណី ប្រចាំឆ្នាំរបស់ប្រទេសនេះ។ តាមហោរា ប្រចាំរាជវាំង បានទស្សន៍ទាយថា ឆ្នាំនេះផលិតផលកសិកម្ម របស់ប្រទេសនេះ នឹងបានទិន្នផលសម្បូរក្រៃលែង បន្ទាប់ពីគោ ដែលគេយកទៅប្រារព្ធពិធីនេះ បានបរិភោគ ស្មៅ ហើយនិងផឹកទឹករួចមក។

ពិធីនេះ ត្រូវបាន យាងចូលរួមជារាជាធិបតីភាពពីសំណាក់ រាជទាយាទព្រះមហាក្សត្រថៃ និងអតីតនាយករដ្ឋមន្ត្រីទក្សិណ ជិនវ័ត្រ ផងដែរ។

ពិធីព្រាហ្មណ៍បុរាណនេះ ត្រូវបានគេដោះលែងសត្វគោឲ្យស៊ីអាហារ ចំនួន៧មុខ ដែលតំណាងឲ្យ អាហារ និងទឹក ចំណែកឯមន្ត្រីនាំគ្នា បាចសាបព្រោះគ្រាប់ស្រូវ ដែលបញ្ជាក់ពី ការចាប់ផ្ដើម នៃរដូវធ្វើស្រែ។

នៅពេលដែលរាជទាយាទស្ដេចថៃយាងចាកចេញ ពីទីកន្លែងប្រារព្ធពីធី ហ្វូងកសិកររាប់រយនាក់ បានរត់ទៅដណ្ដើមគ្នាយកគ្រាប់ធញ្ញជាតិ ដែលពួកគេមានជំនឿថា និងផ្ដល់សំណាងល្អ សម្រាប់ការធ្វើស្រែរបស់ពួកគេ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: