ពិធីបុណ្យច្រត់ព្រះនង្គ័លនៅប្រទេសកម្ពុជា

 

គោព្រះរាជទ្រព្យនៃប្រទេសកម្ពុជា បានព្យាករណ៍ថា ឆ្នាំនេះការប្រមូលផលកសិកម្ម មានភាពល្អប្រសើរ ប៉ុន្តែមានភ្លៀងធ្លាក់តិច។

នៅឯពិធីបុណ្យព្រះរាជច្រត់ព្រះនង្គ័ល នៅទីធ្លាព្រះមេរុនៅក្រុងភ្នំពេញ គោបានបរិភោគស្រូវ សណ្តែក
និងពោតដ៏ច្រើន។

លោកហោរាសាស្ត្រ កាង កែន បានប្រាប់ប្រជាពលរដ្ឋចូលក្នុងពិធីបុណ្យនេះថា ការនេះ
បង្ហាញឲ្យឃើញថា នៅឆ្នាំនេះនឹងបានទទួលភោគផលកសិកម្មដ៏ច្រើន។

យ៉ាងណាមិញ គោព្រះរាជទ្រព្យនេះមិនបានផឹក ស្រានឹងទឹក ដាក់ក្នុងជើងពានមាសទេ ដែលមានន័យថា ប្រទេសកម្ពុជានៅឆ្នាំនេះមិនមានចម្បាំងរាំងជល់ទេ តែអាចជួបប្រទះនឹងភាពរាំងស្ងួត។

មានពលរដ្ឋនៅតាមទីជនបទច្រើនបានធ្វើដំណើរទៅចូលរួមក្នុងពិធីបុណ្យច្រត់ព្រះន័ង្គលនេះ
ដែលមានព្រះករុណា នរោត្ដម សីហមុនី ធ្វើជាព្រះរាជអធិបតី។

ក្នុងពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំមុន គោព្រះរាជទ្រព្យបានបរិភោគ ស្រូវយ៉ាងច្រើនដែលបង្ហាញថាផល​ស្រូវនៅកម្ពុជាពេលនោះមានទិន្នផលខ្ពស់។កម្ពុជាផលិតស្រូវបានជាង៦លានតោន ជាទិន្នផលដែលមិនធ្លាប់មានពីមុនមក៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: