លាវសាងសង់ទីស្ដីការគណៈរដ្ឋមន្ត្រីថ្មី

 

ប្រទេសលាវបានកំណត់ថ្ងៃកសាង ទីស្ដីការគណៈរដ្ឋមន្ត្រីថ្មី របស់ប្រទេសនេះ នាថ្ងៃទី២២ ឧសភានេះហើយ។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង បានប្រារព្ធធ្វើនាថ្ងៃ១២ ឧសភានេះ រវាងលោក ជឿ សម្បូរខ័ន ប្រធានទីស្ដីការនាយករដ្ឋមន្ត្រី ក្នុងនាមជាម្ចាស់គម្រោងកសាងទីស្ដីការគណៈរដ្ឋមន្ត្រី ជាមួយនឹងលោកស្រី សុខសាខន មឿងប៉ាក អ្នកដំណាងក្រុមហ៊ុន ចិត្រករ ដែលជាអ្នកសម្រេចចេញប្លង់អគារថ្មីនេះ ដែលជាក្រុមហ៊ុនទីប្រឹក្សា និងលោក ខាំផាយ សមឈ្នះ ប្រធានក្រុមហ៊ុនសំណង់ ខាំផាយ សមឈ្នះ ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ ព្រមទាំងបណ្ដារដ្ឋមន្ត្រី ប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធនានា ប្រតិភូរងនគរហ្លួងវៀងច័ន្ទន៍ រួមទាំងអ្នកមុខអ្នកការមួយចំនួនទៀត។

គំរូប្លង់អគារទីស្ដីការគណៈរដ្ឋមន្ត្រីថ្មីនេះ ត្រូវបានគេធ្វើការប្រកួត រកគំរូប្លង់ដែលល្អជាងគេផងដែរ។

ក្រុមហ៊ុន ចិត្រករគូសប្លង់គេហស្ថាន ជាក្រុមហ៊ុនទីប្រឹក្សា ដែលមានទុន៥៨៥លានគីប និងក្រុមហ៊ុន សំណង់ ខាំផាយ សមឈ្នះ ជាក្រុមហ៊ុនម៉ៅការសាងសង់មានទុន ៤៨ពាន់លានគីប។

ពិធីចុះបឋមសិលាកសាង និងប្រារព្ធធ្វើនាថ្ងៃ១៩ ឧសភានេះ ដោយប្រើវេលាកសាងប្រមាណ៣ឆ្នាំ និងរួចរាល់នាឆ្នាំ២០០៩នេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: