ក័ម្ពុជាកង្វល់ទេសចរណ៍ បំផ្លាញប្រាសាទ ដ៏មានតម្លៃរបស់ខ្លួន


ចំនួនអ្នកទេសចរដែលធ្វើដំណើរចូលមកក្នុងប្រទេសក័ម្ពុជា ច្រើនឡើងគ្រប់ៗឆ្នាំ តែចំនួនអ្នកទេសចរដែលមានចំនួនកើនឡើងនេះ បានផ្ដល់ផលអាក្រក់ដល់តួប្រាសាទ និងរូបចម្លាក់ ឲ្យទ្រុតទ្រោមតាមទៅដែរ។

អ្នកទេសចរបរទេស ប្រមាណជាង១,៥លាននាក់ បានធ្វើដំណើរចូលមកប្រទេសក័ម្ពុជា ក្នុងឆ្នាំ២០០៥កន្លងមកនេះ ដោយភាគធំ អ្នកទេសចរមានវត្ថុបំណងចូលមកទស្សនាប្រាសាទនគរវត្ត និងប្រាសាទមួយចំនួនផ្សេងទៀត ដែលមានឈ្មោះល្បីរបស់ប្រទេសនេះ ដែលធ្វើឲ្យអាជ្ញាធរក័ម្ពុជាសង្ឃឹមយ៉ាងខ្លាំងថា​​នឹងជួយទាក់ទាញអ្នកទេសចរ ឲ្យធ្វើដំណើរចូលមកច្រើនឡើង រួមទាំងប្រាក់ចំណូលរបស់បណ្ដាអ្នកទេសចរផងដែរ។

ភាគច្រើនអ្នកទេសចរ អាចធ្វើដំណើរចូលទៅតួប្រាសាទបានយ៉ាងសេរី មិនថាតាមច្រកណារបស់ប្រាសាទ តាមសីលាដែលនៅរាយតាមដី ឬដើរលើរូបចម្លាក់ ដ៏ប្រណីត។ ក្រៅពីទស្សនាបានយ៉ាងជិត អ្នកទេសចរជាមួយនឹងតួប្រាសាទ ដែលជាចំណែកមួយនៃស្នេហ៍ របស់នគរវត្ត តែនៅពេលមានអ្នកទេសចរ ជាច្រើនលាននាក់ ដើរចូលមកទស្សនាបូរាណស្ថានមួយនេះ ផលអាក្រក់ចំពោះតួប្រាសាទក៏កើតឡើងតាមទៅដែរ។

"យើងមានការកង្វល់ចិត្តយ៉ាងខ្លាំង ជាមួយនឹងផលអាក្រក់ដែលកើតឡើងចំពោះប្រាសាទ" លោក សឿន កង នាយករងរបស់អាជ្ញាធរអប្សរា ដែលមាននាទីបម្រុងរក្សានគរវត្ត បានមានប្រសាសន៍។

នៅឆ្នាំ២០០៥ មានអ្នកទេសចរចំនួន១,៤លាននាក់ ចូលទៅទស្សនាប្រទេសក័ម្ពុជា ចំនួនកើនឡើងជាងឆ្នាំ២០០៤ រហូត៣៥ភាគរយ ហើយនៅក្នុងរយៈពេល៣ខែដំបូង (មករា មីនា) នៃឆ្នាំ២០០៦នេះ អ្នកទេសចរដែលធ្វើដំណើរ មកនគរវត្ត មានចំនួន ៤០.០០០ នាក់ហើយ។ បើធៀបនឹងរយៈវេលាកាលពីឆ្នាំ២០០៥ កើនឡើង២០ភាគរយ។


រទេះសេះ ជាវិធីម្យ៉ាងក្នុងការធ្វើដំណើរទស្សនាប្រាសាទនគរវត្ត នគរធំ

"យើងទស្សន៍ទាយថា អ្នកទេសចរ ដែលធ្វើដំណើរចូលមក នឹងកើនឡើងរវាង២៥ ទៅ៣០ភាគរយ ក្នុងឆ្នាំខាងមុខនេះ ហើយក្នុងរយៈនេះ យើងត្រូវការទាក់ទាញអ្នកទេសចរ ឲ្យធ្វើដំណើរចូលមកឲ្យបានច្រើន ហើយយើងក៏ចាំបាច់ត្រូវអនុរ័ក្ស ប្រាសាទផ្សេងៗ ឲ្យបានល្អដូចគ្នាដែរ" លោក ថោង ខុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍។     

អ្នកទេសចរអាចធ្វើដំណើរទស្សនាប្រាសាទផ្សេងៗ ដោយការជួលរថចក្រយាន្តអគ្គីសនី ដោយមានរថខ្នាតធំ នឹងមិនទទួលការអនុញ្ញាតិឲ្យចូលមក ក្នុងបរិវេណក្រុមប្រាសាទ ដើម្បីកាត់បន្ថយសភាវៈ ដែលបំផ្លាញលានដី មុខតួប្រាសាទផ្សេងៗ។

រថបូសស៍ ខ្នាតតូចប្រើអាគុយ និងរទេះសេះ ជាជម្រើសមួយប្រភេទ ដែលកំពុងយកមកពិចារណា ដើម្បីប្រើឲ្យបរិការ អ្នកទេសចរ ពីប្រសាទមួយទៅប្រាសាទមួយ ក្រៅពីនេះ ជណ្ដើរឈើ ត្រូវបានសាងឡើង ដើម្បីដាក់លើជណ្ដើរថ្ម ដែលរិចរិល ហើយប្រាសាទមួយចំនួន ក៏មានឧបករណ៍ដាក់ការពាររូបចម្លាក់ ដែលរបេះ​ការពារពីអ្នកទេសចរផងដែរ។

"យើងកំពុងធ្វើការយ៉ាងខ្លាំង ក្នុងការចាត់ការផ្សេងៗ ដើម្បីបញ្ជៀសការខូចខាត ដែលនឹងកើតឡើងជាមួយប្រាសាទនានារបស់យើង" លោក ថោង ខុន បានមានប្រសាសន៍៕

Advertisements

One Response to “ក័ម្ពុជាកង្វល់ទេសចរណ៍ បំផ្លាញប្រាសាទ ដ៏មានតម្លៃរបស់ខ្លួន”

  1. Crissy Says:

    I aptepciare you taking to time to contribute That’s very helpful.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: