ជួបទាំងព្រះពុទ្ធរូប-គ្រឿងផ្ទុះ នៅក្បែរវត្តភូចម្ប៉ាស័ក


បុរាណស្ថានវត្តភូ ចម្ប៉ាស័ក ដែលអជ្ញាធរបានរកឃើញអាវុធជាតិផ្ទុះ ចំនួន១៦គ្រាប់ រួមទាំងនៅបានរកឃើញ ព្រះពុទ្ធរូបបុរាណ មួយចំនួនទៀត

 
គ្រោងការណ៍រុករកអាវុធយុទ្ធភ័ណ្ឌ ក្នុងខែត្រចម្ប៉ាស័ក បានរកឃើញ ទាំងព្រះពុទ្ធរូបបូរាណមួយចំនួន បូរាណវត្ថុប្រភេទផ្សេងៗ រួមទាំង អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មួយចំនួនទៀត នៅក្បែរៗ ប្រាសាទថ្មបូរាណ របស់ខ្មែរ ក្នុងខែត្រចម្ប៉ាស័ក ភាគខាងត្បូងប្រទេស។ ចាប់ពីពេលនេះតទៅ អ្នកទេសចរអាចធ្វើដំណើរទៅទស្សនា បូរាណស្ថានមរតកលោកដ៏មានវ័យចំណាស់នេះ តាមសប្បាយ។

វត្ថុបូរាណដែលត្រូវបានរកឃើញទាំងអស់ ត្រូវបានប្រគល់ជូនដល់ ភ្នាក់ងារសារមន្ទីរ ដើម្បីយកទៅត្រួតពិនិត្យមើលអាយុកាល និងវាយតម្លៃខាងសិល្បៈ និងរក្សាទុក។
      
ខាងអ្នកជំនាញរុករកអាវុធយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ (Unexploded Ordnance- UXO)​ នៅក្នុងតំបន់ខាងលើ បានចាប់ដំណើរការមក តាំងតែថ្ងៃ១មីនា រហូតដល់ថ្ងៃ៤ឧសភា ឆ្នាំនេះ នឹងបានឲ្យដឹងថា បានរកឃើញព្រះពុទ្ធរូប២០អង្គ។ ក្នុងនោះមានព្រះពុទ្ធរូបមាសចំនួន៦អង្គ។ ព្រះពុទ្ធរូបប្រាក់ចំនួន២៧ សំរិទ្ធចំនួន៤អង្គ និងព្រះពុទ្ធរូបលោហៈចំនួន១អង្គ រួមទាំងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួនជាច្រើនទៀត។
      
នៅខណៈជាមួយគ្នានេះដែរ ភ្នាក់ងារនៅបានរកឃើញអាវុធយុទ្ធភ័ណ្ឌ ចំនួន១៦ទៀត ដែលកប់នៅក្នុងដី ក្បែរៗទីតាំងខាងលើផងដែរ ដែលសុទ្ធសឹងជាអាវុធដែលសល់ពីសម័យសង្គ្រាម។

ភ្នាក់ងារបានយកវត្ថុបូរាណទាំងអស់ ទៅប្រគល់ជូនដល់សារមន្ទីរបូរាណស្ថានវត្តភូចម្ប៉ាស័ក ដើម្បីដំណើរការត្រួតពិនិត្យ និងឲ្យដឹងថា វត្ថុបូរាណទាំងនេះមានអាយុចំណាស់ណា សាងឡើងក្នុងយុគសម័យណា ដើម្បីរក្សាទុក។
      
វត្តភូចម្ប៉ាស័ក ជាបូរាណស្ថានចំណាស់ រួមយុគសម័យជាមួយ ប្រាសាទព្រះវិហារ ដែលនៅជាយដែនកម្ពុជាថៃ បានទទួលការប្រកាសពីអង្គការយូនេស្កូ ជាមរតកលោកទី២ របស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតលាវ បន្ទាប់ពីក្រុងចាស់ហ្លួងព្រះបាង ដែលបច្ចុប្បន្នជាទីដៅទេសចរដ៏សំខាន់មួយទៀត នៅភាគខាងត្បូងប្រទេស។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: