រដ្ឋាភិបាល នឹងបញ្ចប់ច្បាប់ស្ដីពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខែឧសភា

រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបញ្ចប់ទម្រង់ច្បាប់ទាំងអស់ស្ដីអំពី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានមុនដំណាច់ខែឧសភានេះ ដែលជាហេតុនឹងមិនមាន ឧបស័គ្គណារាំងស្ទះចំពោះការវិនិយោគទុន ទេនាខែមិថុនា នេះ មុនពេលចាប់ផ្ដើមកិច្ចប្រជុំកំពូល ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសនេះ, អ្នកនាំពាក្យបាននិយាយ។

"អ្វីៗទាំងអស់ នឹងត្រូវបញ្ចប់នៅដំណាច់ខែឧសភានេះ" រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍជាតិ ប៉ាសកាហ៍ ស៊ូហ្សេតតា បានមានប្រសាសន៍ កាលពីថ្ងៃច័ន្ទនេះ។

មានប្រសាសន៍ទៅកាន់អ្នកកាសែត បន្ទាប់ពីបានចូលរួម កិច្ចប្រជុំសម្របសម្រួល ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ នៅឯក្រសួងហិរញ្ញវត្ថុ លោកបានមានប្រសាសន៍ថា កិច្ចប្រជុំ បានពិភាក្សាបញ្ហាមួយចំនួន ប៉ះពាល់នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ  រួមទាំងទម្រង់ច្បាប់ គោលការណ៍នានារបស់រដ្ឋាភិបាល ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ច្បាប់ទាំងនោះរួមមាន ការសម្រេចចិត្តរបស់រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ស្ដីពីការបន្ថែមហិរញ្ញប្រទាន ដល់អជ្ញាធរអង្គភាពនានាទៀតផង។ "នេះគឺជាគោលការណ៍មួយក្នុងចំណោមគោលការផ្សេងទៀត ដែលត្រូវតែបំពេញ ឲ្យបានមុនដំណាច់ខែនេះ" លោកបានមានប្រសាសន៍។

លោកបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីការលើកទឹកចិត្តដល់វិនិយោគគិន និងអង្គការដែលបានធ្វើផែនការសម្រាប់កិច្ចប្រជុំកំពូល ស្ដីពីហេដ្ឋារចនាសម្ព័ន្ធ នៅឥណ្ឌូនេស៊ីផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: