សូលតាន ប្រ៊ុយណេ នឹងធ្វើទស្សនកិច្ចទៅក័ម្ពុជាចុងឆ្នាំនេះ

 

សូលតាន ប្រ៊ុយណេ ហាសសាណាល បុលកៀហ៍ នឹងធ្វើព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ ទៅប្រទេសកម្ពុជា នាចុងឆ្នាំនេះ ខណៈដែលនាយករដ្ឋមន្ត្រីក័ម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចសវនការមួយកាលពីថ្ងៃច័ន្ទ ជាមួយឯកអគ្គរាជទូតថ្មីរបស់ប្រ៊ុយណេ ប្រចាំក័ម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យរាជាណាចក្រប្រេងមួយនេះ ចាប់ផ្ដើមធ្វើការហោះហើរដោយផ្ទាល់ ទៅទីក្រុងភ្នំពេញ ឬខែត្រសៀមរាប ដែលជាខែត្រមានប្រាសាទនគរវត្ត ដ៏ល្បីល្បាញរបស់ប្រទេសក័ម្ពុជា, អ្នកនាំពាក្យបាននិយាយ។

"ឯកអគ្គរាជទូតបានមានប្រសាសន៍ថា លោកស្រីនឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីអនុវត្តសំណើរបស់លោកនាយករដ្ឋមន្ត្រី" អ្នកនាំពាក្យ លោក អៀង សុផលឡែត បាននិយាយ។

លោកបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងស្ដីពីអាកាសចរស៊ីវីល ត្រូវបានប្រទេសទាំង២ចុះហត្ថលេខារួចរាល់អស់ហើយ ហើយថាប្រទេសក័ម្ពុជា ចង់ទាញយកអត្ថប្រយោជន៍ បង្កើនវិស័យទេសចរណ៍ រវាងប្រទេសសមាជិកអាស៊ាន។

ឯកអគ្គរាជទូត ពែនហ្កីរាន ហាជាហ៍ បាសមីលលាហ៍ ប៊ីនទី ពែនហ្កីរាន ហាជាហ៍ អេបបាស ក៏បានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីថា លោកស្រីសង្ឃឹមថា ព្រះរាជទស្សនកិច្ចរបស់សូលតាន នឹងពង្រឹងចំណងរវាងប្រទេសទាំងពីរ, លោក អៀង សុផលឡែត បាននិយាយ។ មិនទាន់មានកាលបរិច្ឆេទសម្រាប់ ព្រះរាជទស្សនកិច្ចទេ។

លោកស្រីឯកអគ្គរាជទូត ក៏បានលើកនូវសំណើលើកទិដ្ឋាការ សម្រាប់ប្រជាជនក័ម្ពុជា ទៅប្រទេសប្រ៊ុយណេ ផងដែរ ដើម្បីជាការលើកទឹកចិត្តវិស័យទេសចរណ៍បន្ថែមទៀត, អ្នកនាំពាក្យបាននិយាយ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: