អាកាសចរកូរ៉េខាងត្បូង អាស៊ីណា អ៊ែរឡាញស៍ នឹងហោះហើរផ្ទាល់ទៅទីក្រុងភ្នំពេញ

 

អាកាសចរកូរ៉េខាងត្បូង អាស៊ីណា អ៊ែរឡាញស៍ នឹងចាប់ផ្ដើមហោះហើរដោយត្រង់ ពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងភ្នំពេញ​ របស់ប្រទេសក័ម្ពុជា មន្ត្រីអាកាសចរស៊ីវីលរបស់ក័ម្ពុជា បានប្រាប់ឲ្យដឹង។

អាជ្ញាធរក័ម្ពុជា បានអនុម័តការហោះហើរកាលពីខែមុន លោកស្រី ទេព ស៊ុនថារី បុគ្គលិកការិយាល័យគមនាគមន៍អាកាស បាននិយាយ ដោយប្រទេសនេះ មានបំណងទទួលអត្ថប្រយោជន៍ ដើម្បីបង្កើនអ្នកទេសចរ ពីបណ្ដាប្រទេសអាស៊ីផ្សេងៗ។

លោកស្រីបានមានប្រសាសន៍ថា វាអាស្រ័យតែទៅលើខាងអាកាសចរទេ​ ដែលថាតើពេលណានឹងចាប់ផ្ដើម ដោយធ្វើការហោះហើរមួយជើង ក្នុងមួយសប្ដាហ៍។

កាលពីឆ្នាំមុន អាស៊ីណា បានចាប់ផ្ដើមហោះហើរដោយផ្ទាល់៤ជើងក្នុងមួយសប្ដាហ៍ រវាងទីក្រុងសេអ៊ូល និងសៀមរាប ដែលជាទ្វារចូលទៅកាន់ក្រុមប្រាសាទនគរវត្ត ដ៏ល្បីល្បាញរបស់ប្រទេសក័ម្ពុជា ដែលជាទីតាំងទាក់ទាញទេសចរដ៏សំខាន់របស់ប្រទេស។

មានអ្នកទេសចរ១,៤លាននាក់ ភាគច្រើនមកពីទ្វីបអាស៊ី បានមកទស្សនាប្រទេសក័ម្ពុជា នាឆ្នាំ២០០៥ ដោយកើនឡើងចំនួន៣៥ភាគភាគរយ ធៀបឆ្នាំទៅម៉ិញ។

រាជាណាចក្រមួយនេះ សង្ឃឹមមានភ្ញៀវកើនឡើង៣លាននាក់ ក្នុង១ឆ្នាំ ទៅដល់ឆ្នាំ២០១០។

មានអាកាសចរបរទេសជាង១០ បានបើកដំណើរការហោះហើរទៅកាន់ប្រទេសក័ម្ពុជា រួមទាំងអាកាសចរចេតស្តារ របស់សិង្ហបុរី អាកាសចរតម្លៃថោក របស់ម៉ាឡេស៊ី អ៊ែរអាស៊ី និងសៀងហៃ អ៊ែរឡាញស៍ ផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: