ជនជាតិសិង្ហបុរី២នាក់ និងក័ម្ពុជាម្នាក់ ឈ្នះរង្វាន់ នីកកី អាស៊ី

 

ជនជាតិសិង្ហបុរី២នាក់ និងកម្ពុជាម្នាក់ បានទទួលរង្វាន់នីកកី អាស៊ី ប្រចាំឆ្នាំនេះ សម្រាប់តួនាទីដ៏កត់សម្គាល់ ដែលពួកគេបានបំពេញនៅអាស៊ី។

ហើយជនជាតិសិង្ហបុរី អូលីវ៉ា ឡូមបានទទួលពិន្ទុដែលខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់រង្វាន់។

អ្នកគូសរូបគំនូសទេវកថា និងនាដការី ជៀម សុភីលីន ជនជាតិក័ម្ពុជា បានជម្នះនៅក្នុងវិបត្តិអត្តសញ្ញាណ។ អ្នកស្រី គឺជាអ្នកឈ្នះរង្វាន់ដែលមានវ័យក្មេងជាងគេបំផុត នៅក្នុងប្រវតិ្តិសាស្ត្រ អ្នកឈ្នះរង្វាន់នីកកី ដែលមានអាយុ១១ឆ្នាំមកហើយនេះ។

ស្ថិតក្នុងអាយុ៣៨ឆ្នាំ អ្នកស្រីគឺជាអ្នកសម្ដែងសិល្បៈ ដែលបានឈ្នះរង្វាន់ សម្រាប់ការជួយក្នុងការសាងឡើងជាថ្មី នូវមរតកសីល្បៈរបស់ប្រទេសនេះ។

អ្នកស្រីនៅតែបន្តសម្ដែង ទោះបីប្រទេសក័ម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រង របស់របបខ្មែរក្រហម ដែលបានលប់បំបាត់សិល្បៈទៅហើយនោះក្ដី។

អ្នកឈ្នះរង្វាន់ម្នាក់ទៀតមកពីសិង្ហបុរី គឺលោក ភីលីព យែវ ដែលលោកជាអ្នកខិតខំផ្សព្ធផ្សាយ និងអភិវឌ្ឍកោះមួយនេះជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍជីវឱសថ។

អតីតអ្នកឈ្នះរង្វាន់នីកកី អាស៊ី ដែលលេចធ្លោនោះ គឺលោក ម៉ានមុហាន សិង្ហ ដែលជាអ្នកសេដ្ឋកិច្ច ហើយដែលបច្ចុប្បន្ន លោកជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា៕

Advertisements

One Response to “ជនជាតិសិង្ហបុរី២នាក់ និងក័ម្ពុជាម្នាក់ ឈ្នះរង្វាន់ នីកកី អាស៊ី”

  1. rathaseth Says:

    ខ្ញុំគិតថានេះជាព័ត៌មានដ័មួយសម្រាប់អ្នកអាន និងអ្នកទស្សនាទំព័របណ្តាញរបស់អ្នក ។ ខ្ញុំមានសំណើមួយចំពោះបណ្តាញរបស់អ្នក “កន្លែងដែលអ្នកដាក់ចំណងជើងគឺទំព័របណ្តាញនេះមិនគាំទ្រ Justify ឡើងទើបវាបង្ហាញបែបនេះ” វិធីដែលអ្នកគួរផ្លាស់ប្តូរ Themes’s blog ដែលគាំទ្រនឹងខ្មែរយូនីកូដទើបវាបង្ហាញចេញមកល្អ ។ សូមទោសនេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: