គ្រោះរញ្ជូញដីនៅឥណ្ឌូនេស៊ីស្លាប់ជិត៥.០០០នាក់

 

ប្រជាជនរាប់ពាន់អ្នកបានបោះតង់ សម្រាកនៅតាមផ្លូវ យប់ទី២ កាលពីថ្ងៃអាទិត្យ នៅតាមវាក្ដួច តាមវាលស្រែ ខណៈដែលចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយព្រះធរណី នាប្រទេសឥណ្ឌូនេស៊ី បានកើនឡើងជិត៥.០០០នាក់។

សំឡេងមនុស្សថ្ងូរ ក្រោយពីក្ដីរន្ធត់ របស់អ្នកដែលនៅរស់ បានស្រែករកចំណីអាហារ និងសំលៀកបំពាក់ នៅតាមឥដ្ឋ ឈើ ក្ដារផ្ទះដែលបែកបាក់របស់ពួកគាត់។ ពួកគេត្រូវការជំនួយ ទោះបីនៅទូទាំងពិភពលោកសន្យាផ្ដល់ទឹកប្រាក់រាប់លានដុល្លារ រួមទាំងថ្នាំសង្កូវ និងចំណីអាហារក៏ដោយ វាហាក់បីដូចជាមានការយឺតយ៉ាវណាស់។

ជើងយន្តហោះទីមួយរបស់ជំនួយអង្គការសហប្រជាជាតិ បាននាំជាមួយនូវទឹក សំពត់តង់ ចង្ក្រាន និងសំភារៈចម្អិនអាហារ។

ភ្លៀងធ្លាក់កាលពីយប់ថ្ងៃអាទិត្យ បានបន្ថែមដល់ប្រជាជនដែលរងទុក្ខ ជាង២០០.០០០នាក់ បានបាត់បង់ផ្ទះសម្បែង ដោយសារគ្រោះរញ្ជួយដី ដែលមមានកម្រិត ៦.៣ កាលពីថ្ងៃសៅរ៍ ភាគច្រើនបានរស់នៅដោយជម្រកធ្វើអំពីប្លាស្ទិក ស្លឹកឈើផ្សេងៗ។ អ្នករបួសរាប់ពាន់អ្នក រង់ចាំការព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលពោរពេញទៅដោយ អ្នកជំងឺឈាមដាបពេញខ្លួន។

"មកទល់ពេលនេះ គ្មាននរណាម្នាក់ពីរដ្ឋាភិបាល បង្ហាញការយកចិត្តទុកដាក់ចំពោះពួកយើងទេ," អ្នកភូមិម្នាក់ឈ្មោះ ប្រូចូ សូការឌី បាននិយាយ។ "សូមប្រាប់គេឲ្យមកជួយពួកយើងផង"។

យោងតាមក្រសួងសង្គម ចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ៤.៩៨៣ នាក់កាលពីថ្ងៃច័ន្ទនេះ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: