ក្រមុំវៀតត្រៀមហ៊ោ!!! ខនសឺរ៍តកម្លោះ “រេម”

 

អ្នកចម្រៀង អ្នកសម្ដែងដែលជាបេះដូងក្រមុំៗទីទាំងអាស៊ី ចង ជីហុន ឬ "រេម" ត្រៀមខ្លួនឡើងវេទិកា បើកការសម្ដែងខនសឺរ៍ត S-Fone ឲ្យប្រិយមិត្រជាតិវៀតណាម បានទស្សនា នៅក្រុងព្រៃនគរ នាសប្ដាហ៍ខាងមុខនេះ។

រេម គឺជាអ្នកចម្រៀងពីអាស៊ីតែម្នាក់គត់ ដែលទទួលការជ្រើសរើសជាតារាម្នាក់ក្នុងចំណោម តារា១០០នាក់ ជាអ្នកមានឥទ្ធិពលក្នុងវង់ការកម្សាន្ត ពីទស្សនាវដ្តីថាមស៍ ត្រៀមនឹងធ្វើដំណើរមកដល់អាកាសយានដ្ឋាន តើមសើនញើត នាម៉ោង១៤ ថ្ងៃព្រហស្បតិ៍ ៨មិថុនានេះ ដោយនឹងឡើងសម្ដែងតន្ត្រី នាល្ងាចថ្ងៃដដែលនេះដែរ នៅឯកីឡដ្ឋានកងទ័ពលេខ៧។

តួឯកក្នុងរឿងហ្វូលហោស៍ នឹងឡើងច្រៀងចម្រៀងទាំងអស់៦បទ ពីក្នុងអាល់ប៊ុមរបស់ខ្លួន មុននឹងរួមច្រៀងចម្រៀង ជាមួយអ្នកចម្រៀងដទៃទៀត ដែលឡើងសម្ដែងតន្ត្រីជាមួយគ្នានេះដែរ ក្នុងបទ We are the world  ជាបទចុងក្រោយមុនបិទពីធី ដោយអ្នកចម្រៀងនឹងសម្ដែងលើវេទិកាជាមួយកម្លោះរេមនេះ មានទាំងក្រុមប៊ីប៊យ ពីកូរ៉េ MB Crew និងអ្នកចម្រៀងស្រី វង់ Jewelry  ដែលបានមកសម្ដែងតន្ត្រីនៅវៀតណាម នាដើមឆ្នាំកន្លងទៅនេះដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: