វៀតណាមសាងរីសរ៍តផ្កាយ៥ មាត់ឆ្នេរវង់តាវ


សណ្ឋាគារខ្នាតផ្កាយ៥ ព្រមបន្ទប់ស្នាក់រាប់រយបន្ទប់ នឹងត្រូវសាងឡើងតាមមាត់ឆ្នេរ នាក្រុងវង់តាវនេះ ដើម្បីទទួលអ្នកទេសចរ ដែលធ្វើដំណើរមកសម្រាកមានចំនួនច្រើនឡើងជាប្រចាំឆ្នាំ

ការកសាងសណ្ឋាគារលំដាប់ផ្កាយ៥ តាមមាត់ឆ្នេរវង់តាវ បានចាប់ផ្ដើមឡើងហើយ នាថ្ងៃ១មិថុនា កន្លងមកនេះ ដែលគ្រោងការណ៍កសាង ទាំងនេះជាសណ្ឋាគារលំដាប់ផ្កាយ៥ដំបូង ដែលសាងឡើងនៅក្នុងខែត្របារៀក វង់តាវនេះ។

សណ្ឋាគារ AGRIBANK វង់តាវ បានទទួលការបោះទុនកសាងពីធនាគារ កសិកម្មវៀតណាម (AGRIBANK) ដែលទទួលបានការចេញបែបឲ្យមានកម្ពស់១៥ជាន់ ព្រមមានបន្ទប់ស្នាក់ទាំងអស់២១៩បន្ទប់ នឹងផ្ទៃប្រមាណ៣.៥០០ម៉ែត្រក្រឡា ដោយគ្រោងការណ៍នឹងចែកចំណែកកសាងទីចតរថក្រោមដី នឹងមានស្ពានលយសម្រាប់រថដើម្បីឆ្លងពីចំណែកសណ្ឋាគារ ទៅឆ្នេរខ្សាច់ធុយ វ៉ាន់ ទៀតផង។

ក្រៅពីនេះ AGRIBANK ក៏នៅបានបោះទុនជួសជុលសណ្ឋាគារ My Le  លំដាប់ផ្កាយ៣ ដែលមានបន្ទប់ស្នាក់ទាំងអស់៨៣ ឲ្យកើនឡើង ១១៨បន្ទប់ ធ្វើឲ្យទឹកប្រាក់ចុះទុនដែលត្រូវប្រើសម្រាប់២គ្រោងការណ៍កសាង នេះមានចំនួនរួមប្រមាណ ១២លានដុល្លារសហរដ្ឋ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: