អ៊ីនធ័រណេតល្បឿនលឿនវៀតណាមមានកំណើន៣០០%


ជាតិវៀតណាមជាង១២,៥លាននាក់ ចូលលេងអ៊ីនធ័រណេត តែភាគច្រើនជាកុមារយុវជន ដែលជក់លេងហ្គេមអនឡាញ និងចូលទៅលេងឆែត ជាមួយអ្នកលេងអ៊ីនធ័រណេតដទៃៗទៀត ច្រើនជាងចូលទៅរកព័ត៌មានចំណេះដឹង

លទ្ធផលស្រាវជ្រាវមួយបានឲ្យដឹងថា ការប្រើអ៊ីនធ័រណេតល្បឿនលឿន នៅវៀតណាម បានមានកំណើន៣០០% នាខែមេសាកន្លងមក ធៀបនឹងខែនេះនាឆ្នាំកន្លងទៅ ខណៈដែលនៅឆ្នាំ២០០៥ មានអ្នកចុះឈ្មោះប្រើអ៊ីនធ័រណេត កើនឡើង៤ដង ធ្វើឲ្យអ្នកប្រើអ៊ីនធ័រណេតទូទាំងប្រទេស មានប្រមាណ១២,៥លានអ្នកនាខណៈនេះ។

"សេចក្ដីត្រូវការប្រើអ៊ីនធ័រណេតនៅវៀតណាមមានខ្ពស់ណាស់" ទស្សនាវដ្ដី ថេងនៀន បានលើកពាក្យអះអាងរបស់សមមិត្រ ង្វៀន ថាញ់ ហៃ (Nguyen Thanh Hai) ប្រធានត្រួតពិនិត្យ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគម នាសប្ដាហ៍កន្លងមក។

បច្ចុប្បន្នប្រជាករនៅវៀតណាមមានដល់៨៥លាននាក់ និងគ្រាន់តែនៅខែមេសា កន្លងមកនេះ មានអ្នកចុះឈ្មោះប្រើបរិការអ៊ីនធ័រណេត ដល់ទៅ២២៧.០០០នាក់ កើនឡើងពីឆ្នាំកន្លងទៅ៣ដង។ នេះជាការស្រាវជ្រាវរបស់ក្រុមវិច្ច័យ Global Internet Policy Initiative Vietnam ដែលជារបស់ឯកជន។

ការរីកលូតលាស់នៃចំនួនអ្នកប្រើសេវាអ៊ីនធ័រណេតល្បឿនលឿនយ៉ាងខ្ពស់ក្នុងអត្រាកើន ឡើងខ្ពស់បែបនេះ សារហេតុក្រៅមកពីតម្លៃសេវាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការកើនឡើងយ៉ាងលឿនរបស់ហាងអ៊ីនធ័រណេតកាហ្វេ ធ្វើឲ្យមានការប្រកួតប្រជែងបញ្ចុះតម្លៃ។ នាបច្ចុប្បន្នអ៊ីនធ័រណេតមានបើកបម្រើទាំងនៅតាមភូមិតូចៗ ហើយអ្នកប្រើអ៊ីនធ័រណេត ភាគច្រើនជាក្មេងយុវជន ដែលជក់លេងហ្គេមអនឡាញ និងចូលទៅលេងឆែត ជាមួយអ្នកលេងអ៊ីនធ័រណេតដទៃៗទៀត ច្រើនជាងចូលទៅរកព័ត៌មានចំណេះដឹង។

រដ្ឋបាលវៀតណាមនឹងបង្កើនការត្រួតពិនិត្យហាងអ៊ីនធ័រណេតកាហ្វេ ចាប់ពីថ្ងៃ១កក្កដានេះតទៅ ក្រោយពីប្រជាជនជាច្រើនបានចូលទៅលេងក្នុងបន្ទប់ឆែតអនឡាញ ហើយកើតហេតុឃាតកម្មឡើង។

បច្ចុប្បន្ននរណាក៏ដោយ ដែលប្រើសេវាអ៊ីនធ័រណេតតាមហាងអ៊ីនធ័រណេតការហ្វេសាធារណៈ ត្រូវបង្ហាញប័ណ្ណប្រជាជន ក្រៅពីនេះរដ្ឋបាលបានប្រកាសថា នាសប្ដាហ៍នេះតទៅ ម្ចាស់ហាងហ្កេមត្រូវកំណត់ប្រូក្រាមហ្កេម និងម៉ោងសម្រាប់អតិថិជន តាមវ័យនីមួយៗផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: