ព្រៃនគរមានរថក្រុងម៉ាស៊ីនត្រជាក់ថ្មី១០០គ្រឿងទៀត


រថក្រុងនៅព្រៃនគរ គ្រប់ផ្លូវជារថម៉ាស៊ីនត្រជាក់ ជាជម្រើសមួយទៀតរបស់ប្រជាជន ដែលត្រូវការធ្វើដំណើរទៅមកក្នុងក្រុងដែលណែនណាន់ បំផុតក្នុងប្រទេស

រថក្រុងម៉ាស៊ីនត្រជាក់ខ្នាត៤៥កៅអី ចំនួន១០០គ្រឿង ដែលចាត់ចំណាយដោយក្រុមហ៊ុន SAMCO (Saigon Transportation Mechanical Corporation) នឹងចូលមកឲ្យបរិការតាមផ្លូវថ្នល់ នៅក្រុងព្រៃនគរ តាំងតែខែសីហា ២០០៦ នេះតទៅ។

រថក្រុងម៉ាស៊ីនត្រជាក់ទាំងនេះ នឹងចូលមកឲ្យបរិការលើផ្លូវថ្នល់ខ្សែថ្មី ដែលភ្នាក់ងារបានកំណត់ទុក ដោយខ្សែផ្លូវថ្មីនេះ មានទាំងអស់២កន្លែង ដែលខ្សែផ្លូវ១នោះ ចាប់ផ្ដើមតាំងពីស្ថានីយ៍រថសង្កាត់លេខ៨ របស់ក្រុងព្រៃនគរ ទៅស្ថានីយ៍អានសឿង (An Suong) និងមួយផ្លូវទៀត ឲ្យបរិការចាប់ដំបូងពីផ្សារតានហឿង (Tan Huong) ទៅសួនសាធារណៈសឿយតៀន (Suoi Tien) ក្នុងក្រុងព្រៃនគរ ដូចគ្នា។

“រថក្រុងថ្មីចំនួន៣៤គ្រឿង មានកំណត់បើកឲ្យបរិការនៅខ្សែផ្លូវនេះ” នាយង្វៀន តៀន ដុង (Nguyen Tien Dung) ជំនួយការធំក្រុមហ៊ុន SAMCO អះអាង ព្រមបានឲ្យដឹងថា រថក្រុងប្រមាណ២០គ្រឿងទៀត នឹងមកជំនួសរថក្រុងដឹកអ្នកដំណើរម៉ាស៊ីនត្រជាក់ ដែលឲ្យបរិការនាពេលនេះ លើខ្សែផ្លូវ ព្រៃនគរ ភ្នំពេញ សៀមរាប ផងដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: