ភូមាកសាងអគារយុគថ្មីបាំងជវេតាកង


រូបថតទីខ្ពស់បរិវេណចេតីយជវេតាកង ស្ដែងឲ្យឃើញថាមានអាគារខ្ពស់ និងអាគារសាងសង់ថ្មីៗឯទៀតសង់ដោយគ្មានរបៀប

ស្ថាបនិកភូមាកំពុងមានការព្រួយបារម្ភ ចំពោះការសាងសង់អាគារ ផ្ទះសម្បែងថ្មីៗនៅបរិវេណជិតៗចេតីយជវេតាកង កំពុងជាសារហេតុសំខាន់ ដែលធ្វើឲ្យទស្សនីយភាពដ៏ស្រស់ស្អាតរបស់ចេតីយមាស របស់អ្នកស្រុកនេះ បានបាត់បង់ទៅតាមពេលវេលា។

ក្នុងរយៈ៣ឆ្នាំកន្លងមកនេះ អាគារសំណង់ថ្មីៗ ត្រូវបានកសាងឡើង៨កន្លែង និងគ្រប់កន្លែងមានកម្ពស់ខ្ពស់ ពី៥ ទៅ៦ជាន់ ដេោយមានរូបបែបកញ្ចក់ ដាក់តាមស្ថាបនកម្មបែបចិន នៅតាមផ្លូវដែលនៅបរិវេណជវេតាកង ដែលសឹងធ្វើឲ្យបាត់បង់ផ្លូវចូលទៅចេតីយភាគខាងកើតរបស់ចេតីយទៅហើយ។

នាយសាន់ អ៊ូ (Sun Oo) ប្រធានក្រុមហ៊ុន ឌីសាញ 2000 (Design 2000) អ្នកចេញបែបស្ថាបនកម្មនៅក្រុងយ៉ានកុង បាននិយាយថា អាគារទាំងអស់នេះ បានបង្កឲ្យកើតបរិយាកាសបំពុលភ្នែក ដែលធ្វើឲ្យបរិវេណជំុវិញ ចេតីយនោះផ្លាស់ប្ដូរទៅ ដែលនាពេលនេះពោរពេញទៅដោយផ្ទះឈើ វត្តវ៉ាអារាម កន្លែងលក់ដូររបស់របរខាងពិធីកម្មសាសនា និងហាងលក់ទឹកតែ។

នាយអ៊ុង មីនត៍ (Aung Myint) ស្ថាបនិកម្ចាស់ក្រុមហ៊ុន អមេនិធី ឌីសាញ ហ្ក្រុប (Amenity Design Group) ក្នុងក្រុងយ៉ានកុង បាននិយាយថា អាគារដែលបានកសាងឡើងមកនោះគឺនៅលើដែនដីឯកជន​ ដែលស្ថិតនៅក្រោមការត្រួតត្រា របស់គណៈកម្មការអភិវឌ្ឍន៍ក្រុងយ៉ានកុង (Yangon City Development Committee) តែគណៈកម្មការនេះក៏មិនបានចូលទៅមើលអាគារថ្មីៗអស់ទាំងនោះ ដែលមិនបានសាងសង់ឲ្យបានសមស្របនឹងបរិវេណនោះទេ។

អគារទាំងនោះបានបាំងទស្សនីយភាពដ៏ស្រស់ស្អាតរបស់ចេតីយ ដែលជាកង្វល់ និងផែនការសម្រាប់ការកសាងសំណង់ថ្មីផ្សេងៗ ព្រមទាំងការគិតគូរដល់របាយទឹកផងដែរ។

នៅក្នុងដែនដីរាប់គីឡូម៉ែត្រជុំវិញចេតីយជវេតាកុង ពីសួនសាធារណៈ (People’s Park) ឆ្លងទៅទិសខាងត្បូង ទល់ទន្លេកាន់ដាវជី (Kandawgyi Lake) និងខាងត្បូងទល់ផ្លូវរថភ្លើង នឹងត្រូវចាត់ទុកជាខែត្រអនុរ័ក្ស ដែលមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់ខ្ពស់លើស៦ជាន់ នៅក្នុងបរិវេណនេះ ដោយពីមុននេះមានការកសាងដោយពុំមានការគ្រប់គ្រងឡើយ។


បរិវេណនៅក្នុងរង្វង់ក្រហម ជាទីតាំងដែលមិនឲ្យមានការសាងសង់សំណង់លើសពី៦ជាន់

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: