ធ្វើ​ចេតីយ​ជវេតាកង​ចម្លង​ដាក់​នៅ​ទីក្រុង​ថ្មី


ចេតីយ​ជវេតាកង​នៅ​ក្រុង​យ៉ានកុង ដែល​រដ្ឋបាល​ទាហាន​ភូមា​មាន​ផែនការ​នឹង​សាង​បែប​ចម្លង ប្រតិស្ឋាន​ទុក ក្នុង​ក្រុង​នេយ៍ប៉ិតវ៍ រដ្ឋធានី​ថ្មី តែ​នឹង​មាន​ខ្នាត​តូច​ជាង​អង្គ​ដើម

រដ្ឋបាល​ទាហាន​ភូមា​ដាក់​ផែនការ​សាង​បែប​ចម្លង របស់​ចេតីយ​ជវេតាកង (Shwedagon pagoda) ចេតីយ​មាស​ស័ក្តសិទ្ធិ​ប្រចាំ​ក្រុង​យ៉ានកុង​ ទុក​នៅ​ក្នុង​ក្រុង នេយ៍ប៉ិតវ៍ (Nay Pyi Taw) ដែល​ជា​មជ្ឈមណ្ឌល​ធ្វើ​ការ​ថ្មី​របស់​ភូមា។

កាសែត​ប្រចាំ​ថ្ងៃ​របស់​ភូមា “វិគលី អ៊ីឡេវេន” (Weekly Eleven) រាយការណ៍​ថា បែប​ចម្លង​ចេតីយ​ជវេតាកង នឹង​សាង​ទុក​ដើម្បី ឲ្យ​ប្រជាជន​នៅទីនោះ និង​បណ្ដា​អ្នក​ធ្វើការ ដែល​ត្រូវ​ផ្លាស់​ពីយ៉ានកុង ទៅ​ប្រតិប័ត្ត​ការងារ នៅក្រុងនេយ៍ប៉ិតវ៍ ក្រៅ​ក្រុង ភៀងមៈណា (Pyinmana)  ដើម្បី​ទុក​ជា​ទី​សក្ការៈបូជា។

“ចេតីយ​ថ្មី​នេះ ជា​ចេតីយ​បែប​ចម្លង​ចេតីយ​ជវេតាកន តែ​មានខ្នាត​តូច​ជាង​រូប​ដើម និង​ចេតីយ​ចម្លង​ថ្មី​នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​ឲ្យថា “អកព្រះធាតុធានី” (Oakparthathani)។

ចេតីយ​ជវេតាកន​នៅ​ក្រុង​យ៉ានកុង មាន​កម្ពស់ ៩៨ ម៉ែត្រ (៣២០ ហ្វុត) មាន​អាយុ​វែង​ប្រមាណ ២.៥០០ ឆ្នាំ ជា​ចេតីយ​មាស​មានរគាំង ដែលសាង​ឡើង​ក្នុង​រវាង​គ្រឹស្តសតវត្សរ៍​ទី៦ និង១០ ដែល​ចេតីយ​ត្រូវ​បានរាយការណ៍​ថា មានតុបតែង​ទៅដោយ​ពេជ្រ​ជាង ៥.៤៤៨គ្រាប់ និង​ត្បូង​ជាង ២.៣១៧​គ្រាប់។ លើ​កំពូល​ចេតីយ ប្រដាប់​ដោយ​ពេជ្រ មាន​ទម្ងន់​រហូត​ដល់ ៧៦​ការ៉ាត់។

អាជ្ញាធរ​ភូមា​ប្រកាស​រើ​ទីក្រុង តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ ដែល​តាំង​នៅទីតាំង​ក្រៅ​ក្រុង​ភៀងមៈណា និង​តាំងក្រុងថ្មី​ដោយ​ដាក់​ឈ្មោះ​ថា នេយ៍ប៉ិតវ៍ ដែល​មាន​អត្ថន័យ​ថា “បល្ល័ង្គ​របស់​ក្សត្រ” ដែល​តាំង​នៅ​ក្នុង​ព្រៃ​ភ្នំ ភាគ​កណ្ដាល​របស់​ប្រទេស និង​កំពុង​ស្ថាបនា​ធ្វើ​ជារដ្ឋធានី​ផ្លូវការ ក្រោម​រដ្ឋធម្មនុញ្ញ​ច្បាប់​ថ្មី៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: