វៀតណាម ក័ម្ពុជា លាវ ព្រួតដៃគ្នាលើវិស័យទេសចរណ៍

នាយកដ្ឋានទេសចរណ៍ ទីក្រុងព្រៃនគរ ក្រសួងទេសចរណ៍ នៃប្រទេសក័ម្ពុជា និងអជ្ញាធរទេសចរណ៍ជាតិ របស់ប្រទេសលាវ បានព្រមព្រៀងគ្នា ចូលរួមរៀបចំពិព័រណ៍ទេសចរអន្តរជាតិ ព្រៃនគរ ២០០៧ (ITE-HCMC 2007), ក្នុងពាក្យស្លោក “ប្រទេស៣ គោលដៅតែ១” នាទីក្រុងព្រៃនគរ។

ពិព័រណ៍២០០៧ នឹងផ្ដោតលើបញ្ហាចម្បងៗ៣គឺ ការធ្វើតូបមួយរបស់ប្រទេសទាំង៣ រៀបចំសិក្ខាសាលា ដើម្បីណែនាំកម្មវិធីទេសចរ ផ្សងព្រេងនៅឥណ្ឌូចិន តាមជើងគោក សមុទ្ទ និងជើងអាកាស និងការបោះពុម្ពផ្សាយ ពីវប្បធម៌នៅប្រទេសទាំង៣។

ប្រទេសទាំង៣ នឹងរាយការណ៍ផែនការ ទៅរដ្ឋាភិបាលរបស់ពួកគេ ដើម្បីមានលទ្ធភាពចាត់ពិព័រណ៍តាមកាលកំណត់ ក្នុងខែតុលា​២០០៧។

ក្នុងន័យផ្សព្ធផ្សាយទេសចរណ៍ នៅក្រៅតំបន់ គណៈរៀបចំពិព័រណ៍ ITE-HCMC 2007 នឹងអាចទាក់ទាញអ្នកទេសចរ មកពីទីផ្សារទេសចរដ៏មានសក្ដានុពល ដូចជា អាមេរិក អ៊ឺរ៉ុប អូស្ត្រាលី ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ ទៅកាន់ទីក្រុងព្រៃនគរ និងទៅកាន់ប្រទេសដែលនៅក្នុងតំបន់ឥណ្ឌូចិន ផងដែរ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: