សូហ្វត៍វែរ៍ថ្មី អាចឲ្យផ្ញើអ៊ីមែលភាសាលាវបាន


ដោយប្រូក្រាមដែលមានឈ្មោះថា “សាលិកា” និងជួយធ្វើឲ្យការផ្ញើអ៊ីមែលភាសាលាវ ក្លាយជាការពិតបាន

អង្គការវិទ្យាសាស្ត្រ តិចណូឡូជី និងបរិស្ថាន (Science Technology and Environment Agency – STEA) និងអង្គការកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (United Nations Development Programme -UNDP) ប្រចាំសបប.លាវ បានរួមគ្នាអភិវឌ្ឍសូហ្វត៍វែរ៍ ថ្មីដើម្បី ឲ្យអាចប្រើការងារលើអ៊ីនធ័រណេត និងប្រូក្រាមម៉ៃក្រូសូហ្វត៍ ផ្សេងៗជាភាសាលាវបាន។

សូហ្វត៍វែរ៍នេះ មានឈ្មោះថា “សាលិកា” (Salika) ដែលជាប្រូក្រាមដើម្បីជួយឲ្យការផ្លាស់ប្ដូរ តាមអ៊ីមែល ជាភាសាលាវបាន ហើយគ្រោងការនេះនៅបានអភិវឌ្ឍ ប្រូក្រាមកុំព្យូទ័រ “សាងដាវ” (Xangdao) ដែលជាប្រូក្រាមភាសាលាវ ដើម្បីជួយឲ្យអាច នាំយកទៅប្រើប្រូក្រាមផ្សេងៗ ដូចជា Microsoft Word Excel និង PowerPoint ប្រូក្រាមទិន្នន័យ (Database) និងប្រូក្រាមគូសរូប។

ការផលិត និងអភិវឌ្ឍសូហ្វត៍វែរ៍ទាំងនេះ មានបំណងដើម្បីបើកឱកាសឲ្យអ្នកដែលមិនមានជំនាញ ផ្នែកភាសាអង់គ្លេស មានលទ្ធភាពប្រើប្រាស់កុំព្យូទ័របានងាយស្រួល ដោយនឹងមានការផលិត ដើម្បីនាំយកចែកចាយមួយចំនួន ដើម្បីនាំយកទៅប្រើ ប្រយោជន៍តទៅ ទាំងនេះជាសេចក្ដីរាយការណ៍ របស់សារព័ត៌មានប្រទេសលាវ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: