មិសស៍វៀតណាមចូលប្រកួត Miss World ខែក្រោយ


ម៉ាយ ហ្វឿង ធុយ ប្រដាប់ដោយឈុតហែលទឹក ជាមួយរងលំដាប់ទី១ និងទី២ គឺ លូ បាវ អញ (កណ្ដាល) ជាមួយ លឿង ធី ង៉ុក ឡាន (ស្ដាំ) ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត

ម៉ាយ ហ្វឿង ធុយ (Mai Phuong Thuy) ដែលជាម្ចាស់តំណែងមិសស៍វៀតណាម ២០០៦ ក្នុងការប្រកួតវគ្គផ្ដាត់ព្រ័ត កាលពីថ្ងៃ២៦ សីហា កន្លងមកនេះ នឹងដំណើរចូលពិធីបែបវេទិកាអ៊ិនធ័រជាលើកដំបូង គឺដណ្ដើមមកុដ Miss World 2006 ដែលនឹងចាត់ឡើងនៅប្រទេសប៉ូឡេនដ៍ នាខែក្រោយនេះ ខណៈដែលនាងនៅមានឱកាស ដែលនឹងទៅរួមការប្រកួត កញ្ញាឯកច័ក្រវាឡ មួយវេទិកាទៀតនាឆ្នាំខាងមុខ។

ហ្វឿង ធុយ មិនត្រឹមតែឈ្នះចិត្តគណៈកម្មការផ្តល់ពិន្ទុប៉ុណ្ណោះទេ តែនិស្សិតក្រមុំវ័យ១៩ឆ្នាំ ដែលកំពុងនឹងចូលរៀនថ្នាក់ឆ្នាំទី១ មហាវិទ្យាល័យពាណិជ្ជកម្មបរទេស ក្រុងហាណូយ នៅឈ្នះចិត្តអ្នកទស្សនា ទូទាំងប្រទេស ដែលបោះឆ្នោតឲ្យតាមអ៊ីនធ័រណេត បានពិន្ទុជាង៧សែនសំឡេង ច្រើនជាងអ្នកចូលរួមប្រកួតផ្សេងៗទៀតយ៉ាងដាច់ឆ្ងាយ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត ដែលចាត់ឡើងនៅឯវិណាភើរ៍លរីសរ៍ត អេនដ៍ស្ប៉ា (Vina Pearl) ដែលជារីសរ៍តផ្កាយ៥ លើកោះ “ខៃមុក របស់វៀតណាម” ដែលតាំងនៅក្រុងញ៉ាចាង (Nha Trang) ខែត្រខាញ ហវ៉ា​ (Khanh Hoa)។

យ៉ាងណាក៏ដោយ សារព័ត៌មានវៀតណាម កាលពីថ្ងៃអាទិត្យនេះ រាយការណ៍ថា ម៉ាយ ហ្វឿង ធុយ នារីដែលមានកម្ពស់១៧៩សង់ទីម៉ែត្រ ឈ្នះក្រមុំៗ១០នាក់ទៀតក្នុងជុំផ្ដាច់ព្រ័ត ដោយពិន្ទុមិនឆ្ងាយប៉ុន្មាន ព្រោះកញ្ញាគ្រប់គ្នាដែលចូលរួមប្រកួតទាំងអស់ ដែលមិនគ្រាន់តែមានទំហំប្រភេទអ៊ិនធ័រ កម្ពស់១៧០ ស.ម. ឡើងទៅ ដែលជារួមទាំង លូ បាវ អញ (Luu Boa Anh) កញ្ញាវ័យ២៤ឆ្នាំ មកពីក្រុង កាន ធូ (Can Tho)  ដែលជាប់ចំណាត់ថ្នាក់លេខ២។ លឿង ធី​ ង៉ុក​ ឡាន (Luong Thi Ngoc Lan) និស្សិតវ័យ២១ មកពីក្រុងព្រៃនគរ ជាប់ចំណាត់េលខ៣ផងដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: